អ៊ីរ៉ាក់ដណ្តើមបានការត្រួតត្រាមូលដ្ឋានកងទ័ពជើងអាកាសមួយ


អ៊ីរ៉ាក់ដណ្តើមបានការត្រួតត្រាមូលដ្ឋានកងទ័ពជើងអាកាសមួយ - ảnh 1
អ៊ីរ៉ាក់ដណ្តើមបានការត្រួតត្រាមូលដ្ឋានកងទ័ពជើងអាកាសមួយ (Image: VNA)

(VOVworld) – នាថ្ងៃទី ២១ ធ្នូ កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ដណ្តើមបានការត្រួតត្រា មូលដ្ឋានកងទ័ពជើងអាកាសមួយពីកំលាំងពួកឧទ្ទាម “រដ្ឋឥស្លាមស្វ័យប្រកាស”
(IS) នៅខេត្ត Nineveh ភាគខាងជើងប្រទេសនេះ។ កាវាយប្រហារនេះគឺជាផ្នែក
មួយក្នុងយុទ្ធនាការរំដោះទីរួមស្រុក Tal Afar ភាគខាងលិចទីក្រុង Mosul ខេត្ត
Nineveh។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក
Paolo Gentiloni ទើបនឹងព្រមានអំពីគ្រោះអាសន្នពីបណ្ដាជនប្រដាប់អាវុធអ៊ីតាលី
ដែលកំពុងបំរើក្នុង កំលាំង IS។ រដ្ឋមន្ត្រីការបរទេស Paolo Gentiloni បានសង្កត់
ធ្ងន់ថា៖ ត្រូវបង្កើនរាល់វិធានការត្រួតពិនិត្យឃ្លាំមើលដើម្បីទប់ស្កាត់បណ្ដាគ្រោះអាសន្ន
ចំពោះសន្តិសុខក្នុង ពេលបណ្ដាមុខសញ្ញានេះវិលត្រឡប់មកអ៊ីតាលីវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ