អ៊ីរ៉ាក់ទប់ស្កាត់ការវាយប្រហារអត្តឃាតចំនួន២នៅទីក្រុង Kirkuk

អ៊ីរ៉ាក់ទប់ស្កាត់ការវាយប្រហារអត្តឃាតចំនួន២នៅទីក្រុង Kirkuk - ảnh 1
ទាហានអ៊ីរ៉ាក់បំពេញភារកិច្ចនៅទីប្រជុំជន Bashir ទីក្រុង Kirkuk (រូបថត៖AFP/TTXVN)

(VOVworld) - មជ្ឈដ្ឋានមន្ត្រីសន្តិសុខអ៊ីរ៉ាក់ឲ្យដឹងថា កងកម្លាំងសន្តិសុខ
ប្រទេសនេះនាថ្ងៃទី២១ សីហា បានទប់ស្កាត់ការវាយប្រហារដោយគ្រាប់បែកអត្ត
ឃាត ដែលមុខសញ្ញាជាប់សង្ស័យជាសមាជិកនៃអង្គការរដ្ឋអ៊ីស្លាម (IS) គ្រោងនឹង
អនុវត្តន៍តម្រង់ទៅលើទីសក្ការបូជាចំនួន២កន្លែងរបស់ជនអ៊ីស្លាមនិកាយ Shiite នៅ
ទីក្រុង Kirkuk ប៉ែកខាងជើងប្រទេសនេះ។ក្នុងករណីមួយនៅប៉ែកខាងលិចក្រុង
Kirkuk អ្នកវាយប្រហារអត្តឃាតបានខំប្រឹងប្រែងចូលទៅទីសក្ការបូជាមួយ ដែល
ហ្វូងមនុស្សកំពុងបួងសួង ហើយនៅពេលត្រូវកងកម្លាំងការពាររារាំង មុខសញ្ញា
នេះបានបំផ្ទុះគ្រាប់បែកលាក់ក្នុងអាវ។ករណីបំផ្ទុះនេះបាន បណ្ដាលឲ្យមនុស្ស៤
នាក់រងរបួស ក្នុងនោះមានបុគ្គលិកសន្តិសុខ២នាក់។ក្នុងករណីទី២ យុវជនជំទង់
អាយុ១៥ឆ្នាំមួយរូបមានចេតនាបំផ្ទុះខ្សែក្រវាត់គ្រាប់ បែកនៅទីសក្ការបូជាផ្សេង
មួយនៅកណ្ដាលទីក្រុង Kirkuk។ប៉ុន្តែកងកម្លាំងសន្តិ សុខបានចាប់ខ្លួនមុខញ្ញានេះ
និងដោះគីបផ្ទុះទាន់ពេលវេលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ