អ៊ីរ៉ាក់អំពាវនាវឲ្យអាមេរិកផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹង IS


អ៊ីរ៉ាក់អំពាវនាវឲ្យអាមេរិកផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹង IS  - ảnh 1
អ៊ីរ៉ាក់អំពាវនាវឲ្យអាមេរិកផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹង IS (Image: VNA)

(VOVworld) – កងទ័ពចម្រុះដឹកនាំដោយអាមេរិកត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុង ការប្រយុទ្ធប្រឆាំងនឹងរដ្ឋឥស្លាមស្វ័យប្រការ  IS នៅស៊ីរីនិងអ៊ីរ៉ាក់សំដៅកំទិចឲ្យ
បរាជ័យអង្គការភេវរកម្មនេះ។ នេះគឺជាការវាយតំលៃរបស់ឧបនាយករដ្ឋមន្ត្រី
អ៊ីរ៉ាក់ លោក Saleh Mutlek ដែលត្រូវបាននាំចេញនៅសន្និសីទកាសែតមួយនៅ
ខាងក្រៅវេទិការសេដ្ឋកិច្ច ពិភពលោកនៅ Jordan នាថ្ងៃទី ២២ ឧសភា។ តាម
លោក Mutlek ថា៖ ក្រោយពីការ IS ទន្ទ្រានកាន់កាប់ទីក្រុង Ramadi នៅខេត្ត
Anbar របស់អ៊ីរ៉ាក់ នោះគឺ កងត័ព ចម្រុះដឹកនាំដោយអាមេរិតគប្បីផ្លាស់ប្តូរ
យុទ្ធសាស្ត្រ ដោយសារ នេះគឺជាភាពចាំបាច់ មុនពេល ខេត្ត Anbar ធ្លាក់ចូល
ក្នុងបាតដៃរបស់ IS ទាំងស្រុង។ ឧបនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ក៏បានអំពាវនាវឲ្យ
ការជួយឧបត្ថម្ភរបស់បណ្ដាប្រទេសអារ៉ាប់ក្នុងការប្រយុទ្ធ​ប្រឆាំងនឹងអង្គការ
ភេវរកម្មនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ