អ៊ីរ៉ង់៖ ការចរចានុយក្លេអ៊ែរ “មិនទាន់ដើរចូលផ្លូវទាល់” នៅឡើយ

(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Saeed Khatibzadeh បានឲ្យដឹង ថា ការចរចាបានឈានដល់ “បញ្ហាគន្លឹះ” ហើយទាមទារឲ្យភាគីពាក់ព័ន្ធ ជាពិសេសគឺ សហរដ្ឋអាមេរិក មានការសម្រេចចិត្តនយោបាយយ៉ាងហ្មត់ចត់។ 

អ៊ីរ៉ង់៖ ការចរចានុយក្លេអ៊ែរ “មិនទាន់ដើរចូលផ្លូវទាល់” នៅឡើយ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh។ (រូបថត៖IRNA/VNA)
នាថ្ងៃទី១៤ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បាននិយាយថា ការចរចារវាងប្រទេសនេះជាមួយភាគីពាក់ព័ន្ធនានា សំដៅស្ដារកិច្ចព្រមព្រៀង នុយក្លេអ៊ែរដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ ទោះបី ជាមានភាពស្មុគស្មាញនិងការលំបាកជាច្រើនក៏ដោយ ប៉ុន្តែ “មិនទាន់ដើរចូលផ្លូវទាល់” នៅឡើយទេ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Saeed Khatibzadeh បានឲ្យដឹង ថា ការចរចាបានឈានដល់ “បញ្ហាគន្លឹះ” ហើយទាមទារឲ្យភាគីពាក់ព័ន្ធ ជាពិសេសគឺ សហរដ្ឋអាមេរិក មានការសម្រេចចិត្តនយោបាយយ៉ាងហ្មត់ចត់។ លោកក៏បានសង្កត់ ធ្ងន់ផងដែរថា តេអេរ៉ង់ត្រូវការធានាដោយសត្យានុម័តពីភាគីពាក់ព័ន្ធថា អាមេរិកនឹង មិនដកខ្លួនចេញពីកិច្ចព្រមព្រៀងជាថ្មីម្ដងទៀតឡើយ។
គួរជម្រាបបន្ថែមទៀតថា អ៊ីរ៉ង់កំពុងចរចាដោយផ្ទាល់ជាមួយអង់គ្លេស បារាំង រុស្ស៊ី ចិននិងអាល្លឺម៉ង់ ព្រមទាំងចរចាដោយប្រយោលជាមួយអាមេរិកនៅទីក្រុងវីយ៉ែន (អូទ្រីស) ដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ឡើងវិញ ដែលមានឈ្មោះផ្លូវ ការថា ផែនការធ្វើសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA)។ តាមកិច្ចព្រមព្រៀងនេះ អ៊ីរ៉ង់នឹងធ្វើការរឹតត្បិតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដើម្បីប្ដូរយកការដកទណ្ឌកម្ម តម្រង់ទៅលើប្រទេសនេះពីអាមេរិកនិងលោកខាងលិច។ ប៉ុន្តែ កាលពីឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិកនាពេលនោះគឺលោក Donald Trump បានដកអាមេរិកចេញពី កិច្ចព្រមព្រៀង JCPOA ក្រោមហេតុផលថា នៅតែមានមាត្រាធូររលុងជាច្រើន ព្រមទាំ ងដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ