អ៊ីរ៉ង់៖ មនុស្សជាង ១០០ នាក់បានស្លាប់ក្នុងការបំ​ផ្ទុះចំនួន​២​លើក ជាប់ៗគ្នា​

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់បានរាយការណ៍ថា ចំនួនមនុស្សស្លាប់នៅក្នុងការបំផ្ទុះចំនួនពីរលើក នៅជិតទីបញ្ចុះសពមួយក្នុងទីក្រុង Kerman ក្នុងខេត្តដែលមានឈ្មោះដូចគ្នា កាលពីថ្ងៃទី ៣ ខែមករា បានកើនឡើងដល់ ១០៣ នាក់ និងប្រហែល ១៧០ នាក់ផ្សេងទៀតរងរបួស។ 

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានដកស្រង់សម្តីរបស់អាជ្ញាធរខេត្តបានឲ្យដឹងថា នេះជាការវាយប្រហារភេរវកម្ម។ ការបំផ្ទុះចំនួនពីរបានកើតឡើងនៅក្នុងផ្លូវរូងក្រោមដីមួយកន្លែង ដែលមានចម្ងាយប្រហែល ១ គីឡូម៉ែត្រពីទីបញ្ចុះសពដែលកំពុងប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ឌមេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) លោក Qassem Soleimani ។

អ៊ីរ៉ង់៖ មនុស្សជាង ១០០ នាក់បានស្លាប់ក្នុងការបំ​ផ្ទុះចំនួន​២​លើក ជាប់ៗគ្នា​ - ảnh 1មនុស្សជាច្រើនបានមានវត្តមាននៅពេលការបំផ្ទុះមួយបានកើតឡើងនៅកន្លែងគោរពវិញ្ញាណក្ខន្ធមេបញ្ជាការជាន់ខ្ពស់ IRGC នៅក្នុងទីក្រុង Kerman ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN

នៅក្នុងសេចក្តីថ្លែងការណ៍ចំនួនពីរដាច់ដោយឡែកពីគ្នា ទាំងមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ali Khamenei និងប្រធានាធិបតី Ebrahim Raisi បានបញ្ជាក់ថា ពួកគេនឹងចាត់វិធានការតបតវិញយ៉ាងសមស្របចំពោះមេផ្តើមគំនិត និងអ្នកចូលដៃ ទាំងអស់ក្នុងការវាយប្រហារនេះ។ រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសកាន់ទុក្ខជាតិនៅថ្ងៃទី ៤ ខែមករា ដើម្បីចូលរួមរំលែកទុក្ខចំពោះអ្នកដែលបានស្លាប់ក្នុងការវាយប្រហារ។ បច្ចុប្បន្ននេះ មិនទាន់មានអង្គការ ឬបុគ្គលណាមួយចេញមុខអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។

ឧត្តមសេនីយត្រី Qasem Soleimani ប្រធានអង្គភាព Quds នៃកម្លាំង IRGC បានបាត់បងជីវិតនៅក្នុងការវាយប្រហារតាមអាកាសមួយ សំដៅលើក្បួនរថយន្តរបស់លោកនៅឯអាកាសយានដ្ឋានអន្តរជាតិបាកដាដ (អ៊ីរ៉ាក់) កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ