អ៊ីរ៉ង់ក្លាយទៅជាសមាជិកមួយក្នុងការបង្កើត AIIB


អ៊ីរ៉ង់ក្លាយទៅជាសមាជិកមួយក្នុងការបង្កើត AIIB  - ảnh 1
អ៊ីរ៉ង់ក្លាយទៅជាសមាជិកមួយក្នុងការបង្កើត AIIB (Image: VNA)

(VOVworld) – នាថ្ងៃទី ៧ មេសា ក្រសួងហិរញ្ញវត្ថុចិនបានឲ្យដឹងថា៖ អ៊ីរ៉ង់ត្រូវបាន ព្រមព្រៀងឲ្យធ្វើជាសមាជិកមួយក្នុងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ
ទ្វីបអាស៊ី (AIIB) តាមការផ្តើមគំនិតរបស់ចិន។ កាយវិការពោលខាងលើបានប្រព្រឹត្ត
ទៅ ក្រោយរយៈពេលប៉ុន្មានថ្ងៃ អ៊ីរ៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ
ប្រវត្តិសាស្ត្រជាមួយក្រុម P5+1 ស្តីអំពីកម្មវិធីនុយក្លេអ៊ែររបស់ Tehran ។ ក្រៅពីនោះ
ពាក្យសូមចូលរួម AIIB របស់សហព័ន្ធអេមីរ៉ាតអារ៉ាប់រួមក៏ត្រូវបានអនុម័តផងដែរ។ គិតរហូតមកដល់ពេលនេះ ប្រទេសចំនួន ៥០ រួមជាមួយតៃវ៉ាន់របស់ចិនបានដាក់ជូន
ពាក្យសូមចូលរួម AIIB។ នាបច្ចុប្បន្ន អាមេរិកនិងជប៉ុននៅមិនទាន់មានកាយវិការ
ណាមួយថា៖​ ចង់ចូលរួមធានាគារនេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ