អ៊ីរ៉ង់ដាក់ឲ្យដំណើរការឡើងវិញរោងចក្រផលិតវត្ថុធាតុដើមដើម្បីចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម

(VOVWORLD) -      អង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) កាលពីថ្ងៃទី ២៧ ខែមិថុនាបានឲ្យដឹងថាប្រទេសនេះបានចាប់ផ្តើមដាក់ដំណើរការឡើងវិញរោងចក្រនុយ ក្លេអ៊ែរ ដែលធ្លាប់ប្រតិបត្ដិការក្នុងរយៈពេល ៩ ឆ្នាំ រួចមក។
 អ៊ីរ៉ង់ដាក់ឲ្យដំណើរការឡើងវិញរោងចក្រផលិតវត្ថុធាតុដើមដើម្បីចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម - ảnh 1  អ៊ីរ៉ង់ដាក់ឲ្យដំណើរការឡើងវិញរោងចក្រផលិតវត្ថុធាតុដើមដើម្បីចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម

AEOI បានសង្កត់ធ្ងន់ទៀតថាសកម្មភាពនេះត្រូវបានអនុវត្តតាមការបញ្ជារបស់ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ដើម្បីឆ្លើយតបទៅនឹងការដែល អាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ រោងចក្រផលិត UF6 មួយ (Urani hexafluoride) និងវត្ថុធាតុដើមមានគោលដៅផ្គត់ផ្គង់ដល់ម៉ាស៊ីនចម្រាញ់អ៊ុយ រ៉ាញ៉ូម ត្រូវបានដាក់ដំណើរការឡើងវិញនិងធុងផ្ទុករ៉ែអ៊ុយរ៉ាញ៉ូមក៏ត្រូវបានបញ្ជូន មកដល់ហើយ។ សកម្មភាពនេះបានប្រព្រឹត្តទៅក្នុងបរិបទទីក្រុង Tehran ត្រៀមខ្លួនបង្កើនសមត្ថភាពក្នុងការចម្រាញ់អ៊ុយរ៉ាញ៉ូមបន្ទាប់ពីអាមេរិកដកខ្លួន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៥ រវាង អ៊ីរ៉ង់និងប្រទេសមហាអំណាច P5 + 1 (រួមមាន ប្រទេសរុស្ស៊ី អង់គ្លេស បារាំង ចិន អាម៉េរិកនិងអាឡឺម៉ង់) ដែលបានធ្វើឱ្យកិច្ចព្រមព្រៀងនេះអាចដួលរលំផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ