អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយអារ៉ាប់ប៊ីសាអូឌីតដើម្បីដោះស្រាយបញ្ហាក្នុងតំបន់


អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយអារ៉ាប់ប៊ីសាអូឌីតដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ - ảnh 1
អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយអារ៉ាប់ប៊ីសាអូឌីតដើម្បី ដោះស្រាយបញ្ហាក្នុងតំបន់ (Image: VNA)

(VOVworld) – នាថ្ងៃទី ២៥ សីហា មជ្ឈដ្ឋានមន្ត្រីការបរទេសរបស់អ៊ីរ៉ង់បាន
 អះអាងថា៖ ប្រទេសនេះត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយអារ៉ាប់ប៊ី
សាអ៊ូឌីត សំដៅស្តារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ឡើងវិញ។ ក្នុងសន្និសីទ
កាសែតរួម ជាមួយសមភាគី Ghana លោកស្រី Hannah Tetteh ដែលកំពុងមាន
ដំណើរ ទស្សនកិច្ចនៅ Tehran នោះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក
Mohammad Javad Zarif បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការខំប្រឹងប្រែង
ក្នុងតំបន់សំដៅប្រឆាំងអំពើហឹង្សារនិងលទ្ធិជ្រុលនិយមដើម្បីផលប្រយោជន៍
រួមរបស់ភាគីទាំងពីរ។ នាថ្ងៃដ ដែល អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុក
បញ្ហាអារ៉ាប់និងអាហ្វ្រិក លោក Hossein Amir Abdollahian បានប្រកាសថា៖
អ៊ីរ៉ង់សា្វគមរការសន្ទនានិងកិច្ចសហប្រតិបត្តិការជាមួយអារ៉ាប់ប៊ីសាអូឌីត
សំដៅស្តារឡើងវិញសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ