អ៊ីរ៉ង់និង IAEA សម្រេចបានជំហានថ្មីក្នុងកម្មវិធីនុយក្លែអ៊ែរ

អ៊ីរ៉ង់និង IAEA សម្រេចបានជំហានថ្មីក្នុងកម្មវិធីនុយក្លែអ៊ែរ - ảnh 1
អ៊ីរ៉ង់និង IAEA សម្រេចបានជំហានថ្មីក្នុងកម្មវិធីនុយក្លែអ៊ែរ (រូបថតៈ AP)


(VOVworld)-នាយកអង្គការថាមពលបរមាណូអ៊ីរ៉ង់ Ali-Akbar Salehi នាថ្ងៃទី​១១
វិច្ឆិកាបានប្រកាសថា អ៊ីរ៉ង់និងស្ថាប័នថាមពលអន្តរជាតិ (IAEA) ទទួល បានកិច្ច
ព្រមព្រៀង១ស្តីអំពី “ដំណើរសហប្រតិបត្តិការ”​សំដៅដោះ ស្រាយរាល់បញ្ហានៅ
សេសសល់ទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែររបស់តេហ៉េរ៉ង់។ ថ្លែងមតិក្នុងសន្និសីទ
កាសែតរួមនៅតេហ៉េរ៉ង់ ជាមួយអគ្គនាយក IAEA Yukiya Amano លោក Salehi ឲ្យ
ដឹងថា​ភាគីទាំងពីទទួលបានជោគជ័យអំពីការបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យ
ជាច្រើន និងបានចុះហត្ថលេខាលើសេចក្តីថ្លែង ការរួម១កំណត់ “ដំណើរសហប្រតិ
បត្តិការ”​។ តាមកិច្ចព្រមព្រៀងពោលខាងលើ អ៊ីរ៉ងយល់ព្រមចំពោះរាល់វិធានការ
ដែល IAEA សំណូមពរឲ្យអនុវត្តន៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ