អ៊ីរ៉ង់និងប្រទេសមហាអំណាចបន្តការចរចានៅទីក្រុងវីយ៉ែន (អូទ្រីស) សំដៅសង្គ្រោះកិច្ចព្រមព្រៀង JCPOA

(VOVWORLD) - អញ្ជើញចូលរួមជំនួបចរចាមានវត្តមានតំណាងរបស់អ៊ីរ៉ង់ បារាំង អង់គ្លេស អាល្លឺម៉ង់ រុស្ស៊ីនិងចិន។ ក្រៅពីនោះ ក៏មានជំនួបចរចាដោយប្រយោលរវាងអ៊ីរ៉ង់និង អាមេរិកផង ដោយសារតែតេអេរ៉ង់បាន បសិសេធជំនួបចរចាដោយផ្ទាល់ជាមួយវ៉ាស៊ីន តោណ។

អ៊ីរ៉ង់និងប្រទេសមហាអំណាចបន្តការចរចានៅទីក្រុងវីយ៉ែន (អូទ្រីស) សំដៅសង្គ្រោះកិច្ចព្រមព្រៀង JCPOA - ảnh 1ទិដ្ឋភាពនៅជំនួបចរចាអំពីការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅទីក្រុងវីយ៉ែន របស់អូទ្រីស កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ Xinhua/VNA)
បេសកជនពិសេសទទួលបន្ទុកបញ្ហានុយក្លេអ៊ែរ របស់រុស្ស៊ី លោក Mikhail Ulyanov ឲ្យដឹងថា ជំនួបចរចាសំដៅសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ត្រូវបានបន្តឡើងវិញនៅទីក្រុងវីយ៉ែន (អូទ្រីស) នៅថ្ងៃទី៩ ខែធ្នូ រវាងបណ្ដា ហត្ថលេខី នៃកិច្ចព្រមព្រៀង លើកលែងតែអាមេរិក។ បង្ហោះលើបណ្ដាញសង្គម Twitter លោក Ulyanov បានលើកច្បាស់ថា៖ “បណ្ដាភាគីជាហត្ថលេខីនៃផែនការសកម្មភាពរួមគ្រប់ ជ្រុងជ្រោយ (JCPOA) បានចាប់ផ្ដើមកិច្ចប្រជុំជាផ្លូវការមួយរបស់គណៈកម្មការចម្រុះ”។
អញ្ជើញចូលរួមជំនួបចរចាមានវត្តមានតំណាងរបស់អ៊ីរ៉ង់ បារាំង អង់គ្លេស អាល្លឺម៉ង់ រុស្ស៊ីនិងចិន។ ក្រៅពីនោះ ក៏មានជំនួបចរចាដោយប្រយោលរវាងអ៊ីរ៉ង់និង អាមេរិកផង ដោយសារតែតេអេរ៉ង់បានបសិសេធជំនួបចរចាដោយផ្ទាល់ជាមួយវ៉ាស៊ីន តោណ។
នាថ្ងៃដដែល អ្នកចរចានុយក្លេអ៊ែរជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Ali Bagheri Kani បានឲ្យដឹងថា តេអេរ៉ង់មានភាពម៉ឺងម៉ាត់ក្នុងការចរចា ព្រមទាំងសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹង បន្តចរចាដោយឈរលើទស្សនៈផ្ទាល់ខ្លួនកាលពីមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ