អ៊ីរ៉ង់នឹងមិនប្រតិបត្តិតាមការកំណត់ចម្រើននុយក្លេអ៊ែរក្នុង JCPOA

(VOVWORLD) - ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ដកស្រង់សំដីពីអ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសនេះនឹងមិនប្រតិបត្តិតាមដែនកំណត់ណាមួយដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអំពីចំនួនម៉ាស៊ីនរ៉េអាក់ទ័រសម្រាប់ការចម្រើនអ៊ុយរ៉ាញ៉ូមឡើយ។
អ៊ីរ៉ង់នឹងមិនប្រតិបត្តិតាមការកំណត់ចម្រើននុយក្លេអ៊ែរក្នុង JCPOA - ảnh 1ទិដ្ឋភាពនៅក្នុងមូលដ្ឋាននុយក្លេអ៊ែរមួយរបស់អ៊ីរ៉ង់ (រូបថត៖ IRNA/TTXVN) 

នាថ្ងៃទី ៥ ខែមករា អ៊ីរ៉ង់បានប្រកាសថា នឹងបន្តកាត់បន្ថយការប្តេជ្ញាចិត្តបន្ថែមទៀតនូវចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះហត្ថលេខានៅឆ្នាំ ២០១៥ ជាមួយក្រុម P5+1 (រួមមានបណ្ដាប្រទេសជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអាល្លឺម៉ង់) ដែលត្រូវបានគេស្គាល់ថា ផែនការសកម្មភាពដ៏ទូលំទូលាយរួមគ្នា (JCPOA) ប៉ុន្តែប្រទេសនេះនៅបន្តសហប្រតិបតិ្តការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ដកស្រង់សំដីពីអ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសនេះនឹងមិនប្រតិបត្តិតាមដែនកំណត់ណាមួយដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអំពីចំនួនម៉ាស៊ីនរ៉េអាក់ទ័រសម្រាប់ការចម្រើនអ៊ុយរ៉ាញ៉ូមឡើយ។ ទោះជាយ៉ាងណាក៏ដោយ ជំហានរបស់អ៊ីរ៉ង់អាចត្រូវផ្ទុយកមវិញប្រសិនបើអាមេរិកដកទណ្ឌកម្មលើអ៊ីរ៉ង់។

សេចក្ដីសម្រេចចិត្តរបស់អ៊ីរ៉ង់គឺជាជំហានថ្មីបំផុតរបស់ទីក្រុងតេហេរ៉ង់ក្នុងការដកការប្តេជ្ញាចិត្តនៅក្នុងក្របខ័ណ្ឌ JCPOA បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្លាប់លោកឧត្តមសេនីយ៍ Quasem Soleimani មេបញ្ជាការនៃអង្គភាព Quds នៃកងកម្លាំងឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) ក្នុងការវាយប្រហារតាមអាកាសទៅលើអាកាសយានដ្ឋានបាកដាដរបស់អ៊ីរ៉ាក់កាលពីថ្ងៃទី ៣ ខែមករាកន្លងមក។

ទន្ទឹមនឹងនេះ នាថ្ងៃដដែល ប្រធានាធិបតីសហរដ្ឋអេមេរិកលោក Donald Trump បានព្រមានពីការឆ្លើយតបវិញដោយយោធាទៅលើអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់បើកការវាយប្រហារសងសឹកលើទីក្រុងវ៉ាស៊ីនតោន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ