អ៊ីរ៉ង់និងអាមេរិកនឹងបើកជើងហោះហើរត្រង់ដំបូងរវាងប្រទេសទាំង ២

អ៊ីរ៉ង់និងអាមេរិកនឹងបើកជើងហោះហើរត្រង់ដំបូងរវាងប្រទេសទាំង ២ - ảnh 1
អ៊ីរ៉ង់និងអាមេរិកនឹងបើកជើងហោះហើរត្រង់ដំបូងរវាងប្រទេស ទាំង ២ យ៉ាងឆាប់ៗ
(Image: Vietnam+)

(VOVworld) – អ៊ីរ៉ង់និងអាមេរិកនឹងបើកជើងហោះហើរត្រង់ដំបូងរវាងប្រទេសទាំង ២
យ៉ាងឆាប់ៗ គិតតាំងពិបដិវត្តន៍ឥស្លាមឆ្នាំ ១៩៧៩ មក។ ព័ត៌មានពោលខាងលើ
ត្រូវបានចុះផ្សាយលើកាសែតរបស់អ៊ីរ៉ង់ “Tehran Times” នាថ្ងៃទី ៣១ តុលា។ កាយវិការនេះត្រូវបានចាត់ទុកជាសញ្ញាសកម្មថ្មីមួយក្នុងទំនាក់ទំនងទ្វេភាគដែល
ត្រូវបានផ្អាក់ក្នុងអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ តាមប្រសាសន៍របស់មន្ត្រី
នៃសភាពាណិជ្ជកម្មអ៊ីរ៉ង់ ម្នាក់ លោក Abolfazl Hejazi បានឲ្យដឹងថា៖ ផែនការជា
ដំបូងត្រូវបានអនុវត្តរួចរាល់ដោយ Tehran កំពុងរងចាំការយល់ព្រមពីអង្គការ
អាកាសចរណ៍ស៊ីវិលសំដៅឈានទៅការចាប់ផ្តើមសកម្មភាពនៃជើងហោះហើរ
ទៅអាមេរិក។ការផ្តើមគំនិតបើកជើងហោះហើត្រង់រវាងអ៊ីរ៉ង់និងអាមេរិកត្រូវបាន
នាំចេញក្នុងកាលៈទេសៈ ទំនាក់ទំនងការទូតទ្វេភាគីកំពុងត្រូវបានស្តាចាប់ តាំងពី
ពេល ប្រធានាធិបតីអាមេរិក លោក Barack Obama និងសមភាគីអ៊ីរ៉ង់ លោក Hassan
Rouhani បានចួបចរចារតាមទូរស័ព្ទប្រវត្តិសាស្ត្រ នាចុងខែ វិច្ឆិការ កន្លង មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ