អ៊ីរ៉ង់បង្ហាញ​​​​ពី​ភាព​ម៉ឺងម៉ាត់ក្នុ​ង​ការ​ស្ដារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian នៅថ្ងៃទី ២៣ ខែមិថុនា បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់នៅតែមានភាពម៉ឺងម៉ាត់ក្នុងការស្តារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោក សំដៅបញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ច ហើយនាំសហរដ្ឋអាមេរិកវិលត្រឡប់មកធ្វើជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ។ 
អ៊ីរ៉ង់បង្ហាញ​​​​ពី​ភាព​ម៉ឺងម៉ាត់ក្នុ​ង​ការ​ស្ដារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian។ (រូបថត៖ AFP/TTXVN)

កាសេចក្តីប្រកាសនេះ ត្រូវបាននាំចេញក្នុងបរិបទដែលការចរចាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅតែជាប់គាំង។ ឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov ដែលកំពុងបំពេញទស្សនកិច្ចនៅរដ្ឋធានី តេហេរ៉ង់ នាថ្ងៃទី ២៣ ខែមិថុនា លោក Amir-Abdollahian បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មានការ "យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការសម្រេចបាន នូវកិច្ចព្រមព្រៀងល្អ រឹងមាំ និងប្រកបដោយនិរន្តរភាព" ហើយលោកបានអំពាវនាវឱ្យភាគីអាមេរិក អនុវត្តន៍តាមគោលជំហរស្រដៀងគ្នានេះដែរ។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Lavrov បានឲ្យដឹងថា សមាជិកដទៃទៀតនៃផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA - ឈ្មោះផ្លូវការនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់) កំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរក្សាទុកកិច្ចព្រមព្រៀងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ