អ៊ីរ៉ង់បញ្ជាក់ថានឹងមិនផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួនឡើយ

(VOVWORLD) - អ៊ីរ៉ង់បានឡើងសម្លេងធានាថា គោលនយោបាយនុយក្លេអ៊ែររបស់ខ្លួនមិនផ្លាស់ប្តូរទេ ហើយថា ក្រុងតេអេរ៉ង់នៅតែគោរពតាមក្រិត្យអ៊ីស្លាមមួយដែលហាមប្រាមអាវុធប្រល័យលោក។

អ៊ីរ៉ង់បញ្ជាក់ថានឹងមិនផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួនឡើយ - ảnh 1នៅក្នុងមូលដ្ឋានចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមនៅអ៊ីរ៉ង់។ (រូបថត៖ AFP/VNA)
កាលពីថ្ងៃទី២០ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani បានបញ្ជាក់ថា លើប្រធានបទអំពីគ្រាប់បែកនុយក្លេអ៊ែរប្រល័យលោកនោះ អ៊ីរ៉ង់កំពុងគោរពតាមក្រិត្យមួយដែលចេញផ្សាយដោយមេដឹកនាំកំពូលនៃប្រទេសនេះ ដែលហាមឃាត់ការផលិតអាវុធប្រភេទនេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Nasser Kanani បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនបានផ្លាស់ប្តូរទស្សនៈ និងគោលជំហរ របស់ខ្លួនក្នុងគោលនយោបាយនុយក្លេអ៊ែរទេ។ ការអត្ថាធិប្បាយរបស់ក្រសួងការបរទេសអ៊ីរ៉ង់ត្រូវបានធ្វើឡើង ក្នុងបរិបទដែល អ៊ីរ៉ង់ និងបណ្តាប្រទេសលោកខាងលិច នៅតែមិនអាចរកបានសំឡេងរួមដើម្បីស្ដារ កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ (JCPOA) ឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ