អ៊ីរ៉ង់បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងប្តូរផ្តាច់ក្នុងការការពារសិទ្ធិលើដែនសមុទ្ររបស់ប្រទេសនេះ

(VOVWORLD) - នាថ្ងៃទី ២៣ ខែមេសាក្រសួងការបរទេសអ៊ីរ៉ង់ បានកោះហៅលោក ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅទីក្រុងតេអេរ៉ង់មកកាន់ទីស្នាក់ការក្រសួងដើម្បីប្រឆាំងជំទាស់នឹងភាពតានតឹងនាពេលថ្មីៗនេះនៅតំបន់ឈូងសមុទ្រ។
អ៊ីរ៉ង់បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងប្តូរផ្តាច់ក្នុងការការពារសិទ្ធិលើដែនសមុទ្ររបស់ប្រទេសនេះ - ảnh 1 នាវាបំពាក់ប្រដាប់អាវុធល្បឿនលឿនរបស់អ៊ីរ៉ង់បានតាមជាប់នឹងនាវាចម្បាំងអាមេរិកកាលពីថ្ងៃទី ១៥ ខែមេសា(រូបថត៖ AP) 

មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក  Donald Trump បានបញ្ជាឲ្យកងទ័ពជើងទឹកប្រទេសនេះឱ្យ «បាញ់ កំទិច » នាវាអ៊ីរ៉ង់ ប្រសិនបើមានសកម្មភាព «បង្ករឿងហេតុ » ចំពោះនាវាអាមេរិកនៅតំបន់ឈូងសមុទ្រ នាថ្ងៃទី ២៣ ខែមេសាក្រសួងការបរទេសអ៊ីរ៉ង់ បានកោះហៅលោក ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅទីក្រុងតេអេរ៉ង់មកកាន់ទីស្នាក់ការក្រសួងដើម្បីប្រឆាំងជំទាស់នឹងភាពតានតឹងនាពេលថ្មីៗនេះនៅតំបន់ឈូងសមុទ្រ។ 

នាបច្ចុប្បន្នស្វីសគឺជាប្រទេសតំណាងផលប្រយោជន៍របស់អាមេរិកនៅអ៊ីរ៉ង់។ ទីភ្នាក់ងារសារព័ត៌មាន IRIB បានផ្សាយថា ឯកអគ្គរដ្ឋទូតស្វីសបានទទួលសារដើម្បីបញ្ជូនទៅកាន់សហរដ្ឋអាមេរិក ដោយបញ្ជាក់ច្បាស់ថា អ៊ីរ៉ង់នឹងប្តេជ្ញាយ៉ាងប្តូរផ្តាច់ការពារសិទ្ធិដែនសមុទ្ររបស់រដ្ឋអ៊ីស្លាមនេះនៅឈូងសមុទ្រ និងទប់ស្កាត់រាល់ការគំរាមកំហែងណាមួយ ដែលកើតមានឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ