អ៊ីរ៉ង់បញ្ជាក់​​ពី​មូលហេតុនៃការជាប់គាំងក្នុងដំណើរ​ការស្តារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA

(VOVWORLD) - “គោលនយោបាយដាក់សម្ពាធយ៉ាងអតិបរិមាដ៏ខុសឆ្គង” របស់អាមេរិក គឺជាមូលហេតុនៃការជាប់គាំងក្នុងដំណើរការស្ដារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានហៅថាជាផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ដោយបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥។
អ៊ីរ៉ង់បញ្ជាក់​​ពី​មូលហេតុនៃការជាប់គាំងក្នុងដំណើរ​ការស្តារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA - ảnh 1រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian។ (រូបថត៖ AFP/TTXVN)

នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នាពេលថ្មីៗនេះ។ រដ្ឋមន្ត្រីការបរទេសលោក Amir-Abdollahianបានចាត់ទុកថា អាមេរិកចាំបាច់ត្រូវធ្វើការសម្រេចចិត្ត "ជាក់ស្តែង" និង "ក្លាហាន" ដើម្បីបំពេញវិធីសាស្រ្ត "ខុសឆ្គង" របស់ខ្លួនកាលពីអតីតកាល ដើម្បីឈានដល់កិច្ចព្រមព្រៀងដ៏យូរអង្វែង រឹងមាំ និងប្រកបដោយយុត្តិធម៌។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបន្ថែមថា ទីក្រុងតេងហេរ៉ង់ និងវ៉ាស៊ីនតោនកំពុងបន្តផ្លាស់ប្តូរសារ ស្តីពីការស្ដារឡើងវិញកិច្ចព្រមព្រៀង JCPOA តាមរយៈការសម្របសម្រួលរបស់សហភាពអឺរ៉ុប (EU)។

ក្នុងក្របខណ្ឌនៃកិច្ចសន្ទនាតាមទូរស័ព្ទ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមដែលអ៊ីរ៉ង់បានដាក់ចេញក្នុងការចរចានៅទីក្រុងវីយ៉ែន (អូទ្រីស) ហើយបានសម្តែងក្តីសង្ឃឹមថា ការចរចានឹងបន្តប្រព្រឹត្តិទៅរហូតដល់ពេលដែលភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងដែលមាន“អត្ថប្រយោជន៍"៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ