អ៊ីរ៉ង់បាញ់មីស៊ីលទៅលើមូលដ្ឋានយោធាអាមេរិកចំនួនពីរកន្លែងនៅអ៊ីរ៉ាក់

(VOVWORLD) - នាថ្ងៃដដែល កងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា ការវាយប្រហារទៅលើមូលដ្ឋាននៅអ៊ីរ៉ាក់ គឺជាផ្នែកមួយនៃយុទ្ធនាការសងសឹករបស់ អ៊ីរ៉ង់ សំដៅតបរវិញការដែលអាមេរិកបានសម្លាប់ឧត្តមសេនីយ៍ Qasem Soleimani ។
អ៊ីរ៉ង់បាញ់មីស៊ីលទៅលើមូលដ្ឋានយោធាអាមេរិកចំនួនពីរកន្លែងនៅអ៊ីរ៉ាក់ - ảnh 1 អ៊ីរ៉ង់បាញ់មីស៊ីលទៅលើមូលដ្ឋានយោធាអាមេរិក (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ៧ ខែមករា អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Jonathan Hoffman បានបញ្ជាក់ថា អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងរាប់សិបគ្រាប់ ទៅលើមូលដ្ឋានទ័ពអាកាស Ain Al-Asad និងមូលដ្ឋានទ័ព មួយទៀតនៅទីក្រុង Erbil ប្រទេសអ៊ីរ៉ាក់។ នេះត្រូវបានចាត់ទុកថាជាសកម្មភាពសងសឹកមួយរបស់អ៊ីរ៉ង់ចាប់តាំងពីអាមេរិកបានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់នៃប្រទេសនេះ។

នាថ្ងៃដដែល កងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា ការវាយប្រហារទៅលើមូលដ្ឋាននៅអ៊ីរ៉ាក់ គឺជាផ្នែកមួយនៃយុទ្ធនាការសងសឹករបស់ អ៊ីរ៉ង់ សំដៅតបរវិញការដែលអាមេរិកបានសម្លាប់ឧត្តមសេនីយ៍ Qasem Soleimani ។ IRGC បានព្រមានថាអាចនឹងមានការវាយប្រហារបន្ថែមទៀត បន្ទាប់ពីការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានទ័ពអាកាស Ain al-Asad នៅអ៊ីរ៉ាក់ ដែលជាកន្លែងដែលទាហានអាមេរិកកំពុងឈរជើង។ ក្នុងករណីដែលទឹកដីអ៊ីរ៉ង់ត្រូវបានទម្លាក់គ្រាប់បែកដោយការសងសឹកនោះ  IRGC ក៏នឹងធ្វើការវាយប្រហារតបតវិញនៅទឹកដីសហរដ្ឋអាមេរិក និងទីក្រុងឌូបៃ នៅអារ៉ាប់រួម និង Haifa នៅអ៊ីស្រាអែល។

ក្នុងព្រឹត្តិការណ៍ទាក់ទិមមួយទៀត នាថ្ងៃទី ៧ ខែមករា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនមិនចង់ចាប់ផ្តើមសង្គ្រាមជាមួយអ៊ីរ៉ង់ឡើយ ប៉ុន្តែត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់សង្គ្រាម។ លោក Mark Esper បានសង្កត់ធ្ងន់ថា៖ សហរដ្ឋអាមេរិកកំពុងស្វែងរកដំណោះស្រាយការទូត ប៉ុន្តែដំបូងឡើយគឺអ៊ីរ៉ង់ត្រូវតែកាត់បន្ថយភាពតានតឹង។ ពោលគឺ រដ្ឋអំណាចអ៊ីរ៉ង់ត្រូវចូលអង្គុយនៅតុចរចា ដោយមានគោលដៅទប់ស្កាត់ការបង្ហូរឈាម និងបញ្ឈប់សកម្មភាពអាក្រក់នៅទូទាំងតំបន់។ សហរដ្ឋអាមេរិកបើកចំហកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីការពាររាល់ផលប្រយោជន៍របស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ