អ៊ីរ៉ង់​​ប្ដេជ្ញា​ចិត្តដោះស្រាយ​បញ្ហា​យល់​ច្រឡំ​ជាមួយ IAEA

(VOVWORLD) - អ៊ីរ៉ង់កំពុងអនុវត្តន៍តាមផែនការដែលបានឯកភាពក្នុងដំណើរទស្សនកិច្ចរបស់អគ្គនាយក IAEA លោក Rafael Grossi ទៅកាន់ទីក្រុង Tehran កាលពីដើមខែមីនាកន្លងទៅ។
អ៊ីរ៉ង់​​ប្ដេជ្ញា​ចិត្តដោះស្រាយ​បញ្ហា​យល់​ច្រឡំ​ជាមួយ IAEA - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani ។ រូបថត៖ AP

នាថ្ងៃទី ៨ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានដឹងថា អ៊ីរ៉ង់មានទឹកចិត្តម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាយល់ច្រឡំជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានឲ្យដឹងថា ការដំឡើងកាមេរ៉ាឃ្លាំមើលរបស់ IAEA ឡើងវិញនៅមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង ដែលសម្រេចបានពីមុនរវាងប្រទេសនេះ និង IAEA ។ អ៊ីរ៉ង់កំពុងអនុវត្តន៍តាមផែនការដែលបានឯកភាពក្នុងដំណើរទស្សនកិច្ចរបស់អគ្គនាយក IAEA លោក Rafael Grossi ទៅកាន់ទីក្រុង Tehran កាលពីដើមខែមីនាកន្លងទៅ។ អ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យសេចក្ដីប្រកាសគ្មានមូលដ្ឋានមួយចំនួននៅតាមប្រព័ន្ធផ្សព្វផ្សាយប្រឆាំងនឹងសកម្មភាពនុយក្លេអ៊ែរ ដើម្បីគោលដៅសន្តិសភាពរបស់ប្រទេសនេះ ក៏ដូចជាមិនទុកឲ្យព័ត៌មានទាំងនោះប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការជាមួយ IAEA ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ