អ៊ីរ៉ង់បដិសេធលទ្ធភាពចរចាជាមួយអាមេរិកស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី

(VOVWORLD) -អឺរ៉ុបកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សំដៅជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលមានឈ្មោះថា ផែនការធ្វើសកម្មភាពលើគ្រប់ជ្រុងជ្រោយ  (JCPOA) ។
អ៊ីរ៉ង់បដិសេធលទ្ធភាពចរចាជាមួយអាមេរិកស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី - ảnh 1 រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif  (រូបថត៖ IRNA/TTXVN)

នាថ្ងៃទី ១៩ ខែសីហា   រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានប្រកាសថាទីក្រុងតេអេរ៉ង់មិនចង់ចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ឡើយ ប៉ុន្តែបានចាត់ទុកថាមិនថាអាជ្ញាកណ្ដាលណាមួយ ឡើយ គប្បីផ្ដោតសំខាន់លើការនាំអាមេរិកវិលត្រឡប់ជាសមាមាជិកនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលអាមេរិកបានដកខ្លួនចេញកាលពីឆ្នាំទៅមិញ។ លោក Zarif បានធ្វើអត្ថាធិប្បាយដូច្នេះ នៅប្រទេសហ្វាំងឡង់ បន្ទាប់ពីបានជួបចរចាជាមួយសមាភាគីនៃប្រទេសម្ចាស់ផ្ទះ លោក Pekka Haavisto បានអះអាងថាអឺរ៉ុបកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សំដៅជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលមានឈ្មោះថា ផែនការធ្វើសកម្មភាពលើគ្រប់ជ្រុងជ្រោយ  (JCPOA) ។

ស្ដីពីករណី Gibraltar បានចាប់ឃាត់នាវាដឹកជញ្ជូន ប្រេង Grace 1 ដែលឥឡូវប្តូរឈ្មោះថា Adrian Darya 1 នោះ លោក Zarif បានចាត់ទុកថា ការចាប់ឃុំនាវាដឹកជញ្ជូនប្រេងរបស់ប្រទេសខ្លួនគឺមិនស្របច្បាប់ឡើយ។ ទន្ទឹមនឹងនេះ លោកក៏បានចោទប្រកាន់ថា ការចាប់ឃុំនាវាដឹកជញ្ជូនប្រេងនេះ គឺទាក់ទិននិងនយោបាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ