អ៊ីរ៉ង់បន្តអះអាងបន្តកម្មវិធីកាំជ្រួច

(VOVWORLD) - នាថ្ងៃទី ១ កុម្ភៈ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដងស្រង សេចក្តីប្រកាសរបស់នាយអគ្គសេនាធិការបណ្ដាកំលាំងប្រដាប់អាវុធអ៊ីរ៉ង់ ឧត្តមសេនីយ៍  Hossein Baqeri ដែលបានលើកច្បាស់ថា៖ បណ្ដាកំលាំងប្រដាប់ អាវុធនៃប្រទេសឥស្លាមនេះនឹងបន្តរក្សាអត្ថភាពការពារខ្លួនឯងនិងប្រៀបខ្លាំង របស់ខ្លួនក្នុងនោះមានកម្មវិធីកាំជ្រួច។ 
អ៊ីរ៉ង់បន្តអះអាងបន្តកម្មវិធីកាំជ្រួច - ảnh 1 អ៊ីរ៉ង់បន្តអះអាងបន្តកម្មវិធីកាំជ្រួច

(VOVworld) – នាថ្ងៃទី ១ កុម្ភៈ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដងស្រង សេចក្តីប្រកាសរបស់នាយអគ្គសេនាធិការបណ្ដាកំលាំងប្រដាប់អាវុធអ៊ីរ៉ង់ ឧត្តមសេនីយ៍  Hossein Baqeri ដែលបានលើកច្បាស់ថា៖ បណ្ដាកំលាំងប្រដាប់ អាវុធនៃប្រទេសឥស្លាមនេះនឹងបន្តរក្សាអត្ថភាពការពារខ្លួនឯងនិងប្រៀបខ្លាំង របស់ខ្លួនក្នុងនោះមានកម្មវិធីកាំជ្រួច។ តាមឧត្តមសេនីយ៍ Baqeri ថា៖ បណ្ដាកំ លាំងប្រដាប់អាវុធអ៊ីរ៉ង់នឹងគ្មានពេលណាអនុញ្ញតមិនថាឲ្យការធ្វើអន្តរគមន៍ណាមួយចូលក្នុងវិស័យការពារជាតិឬកំលាំងកាំជ្រួចរបស់ Tehran ទេ។ មិត្តភ័ក្តអន្តរជាតិនិងសត្រូវសុទ្ធតែទទួលស្គាល់ថា៖ អ៊ីរ៉ង់បានក្លាយទៅជា «កត្តាដែលមានការជះឥទ្ធិពលជាអន្តរជាតិ» អាស្រ័យដោយកំលាំងចលករ ហើយកំលាំងប្រដាប់អាវុធនៃប្រទេសនេះត្រៀមខ្លួនជាស្រេចវាយតបវិញរាល់ទង្វើអមិត្តជាដាច់ខាត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ