អ៊ីរ៉ង់បានបើកលទ្ធភាពអំពីការចរចាជាមួយអាមេរិក

(VOVWORLD) - នាថ្ងៃទី ១ ខែមិថុនា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានមានប្រសាសន៍ថា អ៊ីរ៉ង់ត្រៀមខ្លួនចរចា ប្រសិនបើសហរដ្ឋអាមេរិកបង្ហាញនូវការគោរព និងអនុលោមទៅតាមច្បាប់អន្តរជាតិ ប៉ុន្តែទីក្រុងតេអេរ៉ង់នឹងមិនត្រូវបានដាក់សម្ពាធ និងបង្ខំឲ្យមានកិច្ចចរចានោះឡើយ។
អ៊ីរ៉ង់បានបើកលទ្ធភាពអំពីការចរចាជាមួយអាមេរិក - ảnh 1 ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani

នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានអះអាងថាទីក្រុងតេអេរ៉ង់មិនត្រូវការអ្នកសម្របសម្រួលក្នុងការចរចារជាមួយទីក្រុងវ៉ាស៊ីនតោនទេ ប៉ុន្តែរាល់ការសម្រេចចិត្តអំពីកិច្ចសន្ទនា គួរតែទុកឱ្យថ្នាក់ជាន់ខ្ពស់លើកឡើងផងដែរ។ គួរបញ្ជាក់ថាកាលពីសប្ដាហ៍មុន ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា លោកតែងតែបើកចំហរអំពីលទ្ធភាពនៃការចរចារជាមួយអ៊ីរ៉ង់ បើសិនជា ទីក្រុងតេអេរ៉ង់ សម្តែងនូវបំណងចង់បានរបស់ខ្លួនដូចបែបនេះផងដែរ។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសអាមេរិកក៏បានលើកច្បាស់ថាទីក្រុងវ៉ាស៊ីនតោនមិនប្រឆាំងជំទាស់នឹងគំនិតដែលមានការចូលរួមរបស់អ្នកសម្របសម្រួលនៅក្នុងការចរចារនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ