អ៊ីរ៉ង់ប្រតិកម្មចំពោះការគំរាមកំហែងរបស់អាមេរិក

(VOVWORLD) - លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់លោក Ali Shamkhani នៅថ្ងៃទី ២៨ ខែសីហាបានចោទប្រកាន់ប្រធានាធិបតីអាមេរិកលោក Joe Biden ពីបទគំរាមកំហែងដោយខុសច្បាប់ដល់ប្រទេស។ 

នៅលើបណ្តាញសង្គម Twitter លោក Shamkhani បានលើកច្បាស់ថា ការដែលប្រធានាធិបតីអាមេរិកបាននិយាយថា“ អាចពិចារណាលើជម្រើសផ្សេងទៀត” ប្រសិនបើការទូតនុយក្លេអ៊ែរជាមួយទីក្រុងតេហេរ៉ង់បរាជ័យគឺជាទង្វើគំរាមកំហែងខុសច្បាប់ ហើយផ្តល់ឱ្យអ៊ីរ៉ង់នូវសិទ្ធិឆ្លើយតប។

នៅថ្ងៃដដែលនោះមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បានចោទប្រកាន់ប្រធានាធិបតីអាមេរិកលោក Biden ថាបានធ្វើសំណើស្រដៀងគ្នាទៅនឹងអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការចរចាដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ។

អ៊ីរ៉ង់បានធ្វើការចោទប្រកាន់ដូច្នេះ បន្ទាប់ពីប្រធានាធិបតីលោក Biden ក្នុងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Naftali Bennett នៅឯសេតវិមានកាលពីថ្ងៃទី ២៧ ខែសីហាបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការផ្លាស់ប្តូរទៅជាជម្រើសផ្សេងទៀត ប្រសិនបើកិច្ចចរចានុយក្លេអ៊ែរជាមួយនឹងអ៊ីរ៉ង់បរាជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ