អ៊ីរ៉ង់ប្រហារជីវិតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរដែលត្រូវបានកាត់ទោសធ្វើជាចារបុរស

អ៊ីរ៉ង់ប្រហារជីវិតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរដែលត្រូវបានកាត់ទោសធ្វើជាចារបុរស - ảnh 1
អ៊ីរ៉ង់ប្រហារជីវិតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរដែលត្រូវបានកាត់ទោសធ្វើជាចារបុរស (VNA)

(VOVworld) – អ្នកនាំពាក្យស្ថាប័នយុត្តិធម៌អ៊ីរ៉ង់ លោក Gholam Hossein
Mohseni Ejei បានទទួលស្គាល់ថា៖ អ៊ីរ៉ង់បានអនុវត្តសាលក្រមប្រហារជីវិត
ចំពោះអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ លោក Shahram Amiri ពីបទធ្វើចារបុរស
ឲ្យ អាមេរិក។ ថ្លែងមតិនៅសន្និសីទកាសែតនាថ្ងៃទី ៧ សីហា លោក Gholam
 Hossein Mohseni Ejei បានឲ្យដឹងថា៖ តាមរយៈទំនាក់ទំនងជាមួយអាមេរិក
 អ្នកវិទ្យាសាស្ត្រ Shahram Amiri បានផ្តល់ព័ត៌មានសំខាន់ៗរបស់អ៊ីរ៉ង់ឲ្យ
អាមេរិក ។ តុលាការមួយបានចេញសាលក្រមប្រហារជីវិត លោក Shahram
Amiri ហើយ សាលក្រមនេះត្រូវបានតុលាការកំពូលអ៊ីរ៉ង់រក្សា៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ