អ៊ីរ៉ង់សង្ឃឹមថា នឹងចាប់ផ្ដើមឡើងវិញការចចរចាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរក្នុងពេល ឆាប់ៗ

(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងម៉ូស្គូ បន្ទាប់ពីជំនួបជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov លោក Hossein Amir-Abdollahian បានលើកច្បាស់ថា តេអេរ៉ង់ ទទួលបាន “សញ្ញា” ដែលបង្ហាញឲ្យឃើញថា អាមេរិក ដែលជាប្រទេសបានដកខ្លួន ចេញពី JCPOA ក្រោមរដ្ឋអំណាចរបស់អតីតប្រធានាធិបតីលោក Donald Trump បាន យកចិត្តទុកដាក់ជាថ្មីម្ដងទៀតដល់ការអនុវត្តកិច្ចព្រមព្រៀងនេះ។

អ៊ីរ៉ង់សង្ឃឹមថា នឹងចាប់ផ្ដើមឡើងវិញការចចរចាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរក្នុងពេល ឆាប់ៗ - ảnh 1រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian។
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian កាលពីថ្ងៃទី៦ ខែ តុលា បានសម្ដែងក្ដីសង្ឃឹមថា ជំនួបចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលឬ បានហៅថា ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) នឹងត្រូវបានចាប់ផ្ដើម ឡើងវិញនៅអូទ្រីសក្នុងពេលឆាប់ៗ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងម៉ូស្គូ បន្ទាប់ពីជំនួបជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov លោក Hossein Amir-Abdollahian បានលើកច្បាស់ថា តេអេរ៉ង់ ទទួលបាន “សញ្ញា” ដែលបង្ហាញឲ្យឃើញថា អាមេរិក ដែលជាប្រទេសបានដកខ្លួន ចេញពី JCPOA ក្រោមរដ្ឋអំណាចរបស់អតីតប្រធានាធិបតីលោក Donald Trump បាន យកចិត្តទុកដាក់ជាថ្មីម្ដងទៀតដល់ការអនុវត្តកិច្ចព្រមព្រៀងនេះ។
មុននោះ តាមសំណើររបស់វ៉ាស៊ីនតោណ លោករដ្ឋមន្រ្តី Lavrov បានជួបសន្ទនា ការងារតាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោក Antony Blinken សំដៅពិភាក្សា អំពីការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ អ្នកការទូតរុស្ស៊ីរូបនេះចាត់ទុកថា ជំនួបចរចា “គួរតែត្រូវបានចាប់ផ្ដើមឡើងវិញឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន” ព្រមទាំង អំពាវនាវឲ្យអាមេរិកគោរពការសន្យានានាក្នុងកិច្ចព្រមព្រៀង JCPOA ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ