អ៊ីរ៉ង់ស្នើឱ្យអឺរ៉ុបបង្ហាញគោលជំហររបស់ខ្លួនឲ្យបានច្បាស់លាស់ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី ៩ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Javad Zarif បានប្រកាសថា អឺរ៉ុបគ្មានសិទ្ធិរិះគន់ប្រទេសអ៊ីរ៉ង់ដោយសារសមត្ថភាពយោធារបស់ប្រទេសនេះឡើយ ព្រមទាំងអំពាវនាវឲ្យថ្នាក់ដឹកនាំនៃបណ្តាប្រទេសអឺរ៉ុបធ្វើប្រក្រតីនូវទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់ឬត្រូវប្រឈមមុខនឹងផលវិបាកនានាផងដែរ។
អ៊ីរ៉ង់ស្នើឱ្យអឺរ៉ុបបង្ហាញគោលជំហររបស់ខ្លួនឲ្យបានច្បាស់លាស់ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Javad Zarif

លោក Javad Zarif បានលើកច្បាស់ថាបណ្តាប្រទេសនៅអឺរ៉ុបមិនមានសិទ្ធិរិះគន់លើអ៊ីរ៉ង់ចំពោះបញ្ហានៅក្រៅផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) នោះទេ ។អឺរ៉ុបនិងបណ្តាប្រទេសដែលចូលរួម JCPOA គប្បីធ្វើប្រក្រតីនូវទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសអ៊ីរ៉ង់ ហើយអ៊ីរ៉ង់នឹងបញ្ឈប់ការសន្យារបស់ខ្លួនឬក៏នឹងមានសកម្មភាពស្រដៀងគ្នាទៀតផង។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវបានចុះហត្ថលេខានាឆ្នាំ ២០១៥ រវាងទីក្រុងតេហេរ៉ង់ និងក្រុម P៥ + ១ (រួមមានអង់គ្លេស បារាំង ចិន រុស្ស៊ី អាមេរិក និងអាល្លឺម៉ង់) ដែលកំណត់ថាប្រទេសអ៊ីរ៉ង់ដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែរដែលប្រទេសលោកខាងលិចព្រួយបារម្ភថា អាចនាំទៅដល់ការអភិវឌ្ឍន៍គ្រាប់បែកនុយក្លេអ៊ែរ ហើយប្តូរទៅវិញប្រទេសលោកខាងលិចយល់ព្រមលុបចោលការដាក់ទណ្ឌកម្មទាំងអស់ប្រឆាំង ទៅលើប្រទេសអ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ