អ៊ីរ៉ង់ស្វែងរកការធានាសេដ្ឋកិច្ច សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian នៅថ្ងៃទី ២២ ខែកក្កដាបានឲ្យដឹងថា អ៊ីរ៉ង់កំពុងស្វែងរកការធានាសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក សំដៅជួយស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ត្រូវបានហៅថាជាផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។ 
អ៊ីរ៉ង់ស្វែងរកការធានាសេដ្ឋកិច្ច សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA - ảnh 1រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Tehran ប្រទេសអ៊ីរ៉ង់។ រូបថត៖ AFP/TTXVN

កិច្ចព្រមព្រៀងនេះ បានជួយឲ្យប្រទេសអ៊ីរ៉ង់ដកទណ្ឌកម្ម ជាថ្នូរនឹងការកាត់បន្ថយ កម្មវិធីចម្រាញ់នុយក្លេអ៊ែររបស់ខ្លួន នៅកម្រិតដែលមិនអាចផលិតអាវុធនុយក្លេអ៊ែរបាន។ ប៉ុន្តែ សហរដ្ឋអាមេរិកបានដកខ្លួនជាឯកតោភាគី ចេញពីកិច្ចព្រមព្រៀងនេះនៅឆ្នាំ ២០១៨ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក Donald Trump ហើយបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរឡើងវិញ ដែលបណ្តាលឱ្យអ៊ីរ៉ង់ចាប់ផ្តើមបញ្ឈប់ការបំពេញកិច្ចសន្យារបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងនេះដែរ។

តាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បច្ចុប្បន្ននេះ ភាគីនានាមានឯកសារមួយចំនួន ហើយបានយល់ព្រមលើខ្លឹមសារប្រហែល ៩៥%ហើយ។ លោកបានសង្កត់ធ្ងន់ថា៖ ភាគីអាមេរិកមិនទាន់ធានាថា យើងខ្ញុំអាចទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងពេញលេញនៃ JCPOAឡើយ ហើយអ៊ីរ៉ង់នឹងបន្តការចរចាដោយប្រយោលជាមួយអាមេរិកតាមរយៈការសម្របសម្រួលរបស់សហភាពអឺរ៉ុប៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ