អ៊ីរ៉ង់អញ្ជើញអធិការ IAEA ទៅបំពេញត្រួតពិនិត្យនៅរោងចក្រនុយក្លេអ៊ែរ Arak

អ៊ីរ៉ង់អញ្ជើញអធិការ IAEA ទៅបំពេញត្រួតពិនិត្យនៅរោងចក្រនុយក្លេអ៊ែរ Arak - ảnh 1
អ៊ីរ៉ង់បានអញ្ជើញបណ្ដា អធិការ IAEA ទៅបំពេញត្រួតពិនិត្យនៅរោងចក្រនុយក្លេអ៊ែរ Arak នាថ្ងៃទី ៨ ធ្នូ ខាងមុខ។ (Image: VOV)

(VOVworld) – នាថ្ងៃទី ២៨ វិច្ឆិកា អគ្គនាយកទីភ្នាក់ងារថាមពលបតមាណូអន្តរជាតិ
(IAEA) លោក Yukiya Amano បានឲ្យដឹងថា៖ អ៊ីរ៉ង់បានអញ្ជើញបណ្ដា អធិការ IAEA ទៅបំពេញត្រួតពិនិត្យនៅរោងចក្រនុយក្លេអ៊ែរ Arak នាថ្ងៃទី ៨ ធ្នូ ខាងមុខ។ នាចុង
សប្តាហ៍កន្លងមក អ៊ីរ៉ង់និងក្រុម P5+1 ទទួលបានការព្រមព្រៀងដំបូងអំពីកម្មវិធី
នុយក្លេអ៊ែររបស់ Tehran  ជំនួសដោយនោះ បណ្តាបទដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ង់នឹង
ត្រូវបានកាត់បន្ថយ។ តាមនោះ រាល់បញ្ហា នុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងស្ថិតក្រោមការ
តាមដានដ៏ម៉ត់ចត់របស់ IAEA ក្នុងរយៈ ពេល ៦ ខែខាងមុខនេះ។ ក្នុងរយៈពេល
នោះ អ៊ីរ៉ង់នឹងបញ្ឈប់ការកសាងរោងចក្រ នុយក្លេអ៊ែរនៅ Arak ព្រមទាំង យល់ព្រម
ដំណើរការវិធានអធិការបន្ថែម របស់ IAEA ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ