អ៊ីរ៉ង់អំពាវនាវឲ្យដៃគូអឺរ៉ុបនានាការពារផលប្រយោជន៍សម្រាប់បណ្ដាប្រទេស

(VOVWORLD) -ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani នឹងមិនរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានចុះហត្ថលេខានាឆ្នាំ ២០១៥ប្រសិនបើគ្មានការធានានូវផលប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ។
អ៊ីរ៉ង់អំពាវនាវឲ្យដៃគូអឺរ៉ុបនានាការពារផលប្រយោជន៍សម្រាប់បណ្ដាប្រទេស - ảnh 1 ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani

នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron នាថ្ងៃទី ១២ មិថុនានោះ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានបានឲ្យដឹងថា៖ នឹងមិនរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានចុះហត្ថលេខានាឆ្នាំ ២០១៥ប្រសិនបើគ្មានការធានានូវផលប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ។

ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះគឺ៖ បារាំង អង់គ្លេស អាល្លឺម៉ង់ រុស្ស៊ី និងចិនកំពុងស្វែងរកវិធីរក្សាកិច្ចព្រមព្រៀងនេះ បន្ទាប់ពីអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះដែលមានឈ្មោះពេញគឺ ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ