អ៊ីរ៉ង់អំពាវនាវឲ្យប្រទេសឥស្លាមនានាបង្កើនសាមគ្គីភាព

(VOVWORLD) - នាថ្ងៃទី ១៦ មករា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានអំពាវនាវឲ្យប្រទេសឥស្លាមនានាបង្កើនចំណងសាមគ្គីភាព
ថែមទៀត។ 
អ៊ីរ៉ង់អំពាវនាវឲ្យប្រទេសឥស្លាមនានាបង្កើនសាមគ្គីភាព - ảnh 1 អ៊ីរ៉ង់អំពាវនាវឲ្យប្រទេសឥស្លាមនានាបង្កើនសាមគ្គីភាព

(VOVworld) – នាថ្ងៃទី ១៦ មករា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានអំពាវនាវឲ្យប្រទេសឥស្លាមនានាបង្កើនចំណងសាមគ្គីភាពថែមទៀត។ ថ្លែងមតិ នៅពិធីបើកសម័យប្រជុំនៃសម្ព័ន្ធភាពសភានៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) នៅ Tehran ប្រធានាធិបតី Rouhani បានប្រកាសថា៖ បណ្ដាប្រទេសឥស្លាមគប្បី បង្កើនសាមគ្គីភាព ដោយឈរលើសមត្ថភាពរបស់ខ្លួនដើម្បីធានាកំណើននិងអភិវឌ្ឍន៍ ។ តាមលោកថា៖ ប្រការនេះមិនមែនមានន័យថា៖ បណ្ដាប្រទេសឥស្លាមនឹងឧថ្បាមយកការឯកកោភាគីទេគឺនៅលើឆាកអន្តរជាតិប្រទេសនានានៅគាំទ្រកិច្ចសហប្រតិបត្តិការដែលមានចរិតលក្ខណៈស្ថាបនានិងសមភាព។ ប្រធានាធិបតី Rouhani បាននាំចេញអត្ថាធិប្បាយពោលខាងលើបន្ទាប់ពីអាមេរិកព្រមានដកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រដែលមានឈ្មោះ«ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ» (JCPOA) ដែល Tehran និងក្រុម P5+1 បានចុះហត្ថលេខានាឆ្នាំ ២០១៥៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ