អ៊ីរ៉ង់អះអាងនូវតួនាទីរបស់សម្ព័ន្ធភាពជាមួយអ៊ីរ៉ាក់ រុស្ស៊ីនិងស៊ីរីប្រឆាំងនឹង IS

អ៊ីរ៉ង់អះអាងនូវតួនាទីរបស់សម្ព័ន្ធភាពជាមួយអ៊ីរ៉ាក់ រុស្ស៊ីនិងស៊ីរីប្រឆាំងនឹង IS - ảnh 1
ទិដ្ឋភាពនៃការវាយប្រហារតាមជើងអាកាសរបស់រុស្ស៊ីតម្រង់ទៅលើគោដៅ IS នៅស៊ីរី (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៤ តុលា ប្រធានគណៈកម្មាធិការសន្តិសុខជាតិនិងគោល
នយោបាយកិច្ចការបរទេសនៃរដ្ឋសភាអ៊ីរ៉ង់លោក Alaedin Boroujerdi បានអះអាងថា
កិច្ចសហការរវាងអ៊ីរ៉ង់ អ៊ីរ៉ាក់ រុស្ស៊ីនិងស៊ីរីជាការបោះជំហានសំខាន់មួយ ក្នុងការតស៊ូ
ប្រឆាំងនឹងលិទ្ធិភេរវកម្ម។លោក Boroujerdi មានប្រសាសន៍ពោល ខាងលើនៅជំនួប
សន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសស៊ីរីលោក Walid al-Moallem ក្នុងឱកាសបំពេញ
ទស្សនកិច្ចនៅទីក្រុង Damascus។ភាគីទាំងពីរបានឯកភាពថា សម្ព័ន្ធភាពប្រឆាំងភេរ
វកម្មដឹកនាំដោយអាមេរិកមិនទទួលបានលទ្ធផលគួរឲ្យកត់សំគាល់ណាមួយឡើយ
ក្រោយរយៈពេល១ឆ្នាំអនុវត្តយុទ្ធនាការវាយប្រហារតាមជើងអាកាសនោះ ហេតុ
នេះហើយសម្ព័ន្ធភាពថ្មីបានចាប់ផ្ដើមធ្វើការយ៉ាងហ្មត់ចត់។ លោក Boroujerdi ក៏
បានឲ្យដឹងថែមទៀតថា​ ស្ថានភាពនៅស៊ីរីកំពុងក្លាយទៅជា ល្អជាងដោយការប្ដេជ្ញា
ចិត្តរបស់ប្រជាជនស៊ីរីនិងសម្ព័ន្ធភាពប្រឆាំងនឹងភេរវកម្ម ដឹកនាំដោយរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ