អារ៉ាប់ប៊ីសាអ៊ូឌីដនឹងផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់

អារ៉ាប់ប៊ីសាអ៊ូឌីដនឹងផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ - ảnh 1
រដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសាអ៊ូឌីដ លោក Adel Al Jubeir

(VOV)_រដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសាអ៊ូឌីដ លោក Adel Al Jubeir  នាថ្ងៃ​ទី៣ 
មករា បានប្រកាសថា៖ ប្រទេសនេះនឹងផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ បន្ទាប់
ពីការដែលក្រុមបាតុករចូលក្នុងស្ថានទូតអារ៉ាប់ប៊ីសាអ៊ូឌីដ ប្រចាំនៅ Tehran ដើម្បី
ប្រឆាំងការប្រហារជីវិត លោក Nimr Al Nimr បព្វជិត ឥស្លាម ​ផ្នែក​​Shi’ite ។​ រដ្ឋមន្ត្រី
ការបរទេស​ លោក Adel Al Jubeir  បានអោយដឹងថា៖ ​កម្មាភិបាល​ បុគ្គលិកផ្នែកការ
ទូតអ៊ីរ៉ង់ត្រូវចាកចេញពីអារ៉ាប់ប៊ីសាអ៊ូឌីដ ក្នុងរយៈពេល៤៨​ម៉ោងខាងមុខនេះ។ ក្នុង
ពេលជាមួយគ្នានោះ កាណាល់ទូរទស្សន៍ Al Jazeera ក៏បានជូនដំណឹងថា៖ ក្រសួង
ការបរទេស អារ៉ាប់ប៊ីសាអ៊ូឌីដបានជូនដំណឹងថា៖ គ្រប់កម្មាភិបាល បុគ្គលិកការទូត
របស់ប្រទេសនេះត្រូវចាកចេញពីប្រទេសអ៊ីរ៉ង់។

          ប្រតិកម្មចំពោះសេចក្ដីសម្រេចចិត្តនេះ របស់អារ៉ាប់ប៊ីសាអ៊ូឌីដ​ នាថ្ងៃទី​៣ ​មករា
 អាមេរិកបានប្រកាសថាលើកទឹកចិត្តការធ្វើអន្តរាគមន៍ការទូត។ អ្នកនាំ​ពាក្យក្រសួង
ការបរទេសអាមេរិក លោក John Kirby បានអោយដឹងថា៖ ការធ្វើ​អន្តរាគមន៍​ការទូត
 និងសន្ទនាផ្ទាល់ ​ជាការងារចាំបាច់ ដើម្បីបង្រួញការខ្វែងគំនិត​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ