អារ៉ាប៊ីសាអ៊ូឌីត ចាប់ផ្តើមឡើងវិញការធ្វើធម្មយាត្រា Umrah នៅ Mecca ក្រោយរយៈពេល ៦ ខែ

(VOVWORLD) -  ប្រទេសអារ៉ាប់ប៊ីសាអូឌីត បានចាប់ផ្តើមធ្វើធម្មយាត្រា Umrah ឡើងវិញនាថ្ងៃទី ៤ ខែតុលា ក្នុងទីក្រុងពិសិដ្ឋ Mecca ក្រោយពីការផ្អាកអស់រយៈពេល ៦ ខែកន្លងមក ប៉ុន្តែគេត្រូវតែបំពេញតាមតម្រូវការដ៏តឹងរឹងស្តីពីការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ផងដែរ។
អារ៉ាប៊ីសាអ៊ូឌីត ចាប់ផ្តើមឡើងវិញការធ្វើធម្មយាត្រា Umrah នៅ Mecca ក្រោយរយៈពេល ៦ ខែ - ảnh 1 អ្នកធ្វើធម្មយាត្រាពាក់ម៉ាស់ការពារដើម្បីធ្វើពិធីធម្មយាត្រា Umrah នៅឯវិហារឥស្លាមដ៏បិសិដ្ឋក្នុងទីក្រុង Mecca នៃប្រទេសអារ៉ាប់ប៊ីសាអូឌីតកាលពីថ្ងៃទី ៤ ខែតុលា (រូបថត៖ AFP / VNA)

ស្ថាប័នទទួលបន្ទុកការគ្រប់គ្រងបញ្ហានៅវិហារឥស្លាមនិងវិហាររបស់ព្យាការី បានឲ្យដឹងថាក្រុមអ្នកធ្វើធម្មយាត្រាដំបូង បានមកដល់ហើយគេបានធ្វើពិធីសាសនា Umrah នៅឯវិហាឥស្លាម ក្នុងទីក្រុងពិសិដ្ឋ Mecca នាព្រឹកថ្ងៃទី ៤ ខែតុលា។

រូបភាពដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមនេះ បានបង្ហាញពីអ្នកធ្វើធម្មយាត្រាកំពុងតែសម្តែងការធ្វើពិធីសាសនានៅ Kaaba ដែលជាអគារចំកណ្តាលនៃវិហារដ៏ពិសិដ្ឋនេះ ខណៈពេលដែលពួកគេក៏ពាក់ម៉ាស់ការពារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ