អារ៉ាប៊ីសាអូឌីត អំពាវនាវឱ្យភាគីពាក់ព័ន្ធនានានៅស៊ូដង់ បញ្ឈប់​ភាពតាន​តឹង​ផ្នែកយោធា

(VOVWORLD) - ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គមេបញ្ជាការនៃបណ្ដាកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) លោក Abdel Fattah Al-Burhan ប្រមុខការទូតអារ៉ាប៊ីសាអូឌីត បានអំពាវនាវឱ្យភាគីជម្លោះនានានៅស៊ូដង់ "ស្តារសន្តិភាពឡើងវិញ" និងផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិរបស់ពួកគេ។
អារ៉ាប៊ីសាអូឌីត អំពាវនាវឱ្យភាគីពាក់ព័ន្ធនានានៅស៊ូដង់ បញ្ឈប់​ភាពតាន​តឹង​ផ្នែកយោធា - ảnh 1ផ្សែងហុយឡើងក្នុងពេលមានជម្លោះនៅក្រុង Khartoum ប្រទេសស៊ូដង់។ រូបថត៖ AFP/VNA

នាថ្ងៃទី ៣០ ខែកក្កដា ទីភ្នាក់ងារសារព័ត៌មាន SPA របស់ អារ៉ាប៊ីសាអូឌីតបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតលោក Faisal bin Farhan Al Saud បានជំរុញឱ្យភាគីប្រយុទ្ធនៅស៊ូដង់បញ្ឈប់ "ភាពតានតឹងផ្នែកយោធាគ្រប់រូបភាពទាំងអស់" និងស្វែងរកដំណោះស្រាយនយោបាយដែលអាចធានាបាន ដើម្បីប្រទេសអាហ្វ្រិកនេះមានសន្តិសុខ និងស្ថិរភាព។ យោងតាម SPA បានឲ្យដឹងថាក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គមេបញ្ជាការនៃបណ្ដាកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) លោក Abdel Fattah Al-Burhan ប្រមុខការទូតអារ៉ាប៊ីសាអូឌីត បានអំពាវនាវឱ្យភាគីជម្លោះនានានៅស៊ូដង់ "ស្តារសន្តិភាពឡើងវិញ" និងផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិរបស់ពួកគេ។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការដែលភាគីពាក់ព័ន្ធនានានៅស៊ូដង់អនុវត្តន៍ការសន្យារបស់ខ្លួន សំដៅធានាការងារមនុស្សធម៌ប្រព្រឹត្តិទៅយ៉ាងរលូន ក៏ដូចជាធានាសុវត្ថិភាពដល់ប្រជាជន និងបុគ្គលិកជួយសង្គ្រោះ។

ជម្លោះរវាងកងទ័ពស៊ូដង់ និងក្រុម RSF ផ្ទុះឡើងកាលពីពាក់កណ្តាលខែមេសាកន្លងទៅ បានបង្កឱ្យមានវិបត្តិមនុស្សធម៌នៅក្នុងប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ