អារ៉ាប៊ីសាអូឌីតរៀបចំពិធីកាន់ទុក្ខជាតិព្រះមហាក្សត្រ Abdullah


អារ៉ាប៊ីសាអូឌីតរៀបចំពិធីកាន់ទុក្ខជាតិព្រះមហាក្សត្រ Abdullah  - ảnh 1
អារ៉ាប៊ីសាអូឌីតរៀបចំពិធីកាន់ទុក្ខជាតិព្រះមហាក្សត្រ Abdullah (Image: VNA)

(VOVworld) –  នាថ្ងៃទី ២៣ មករា ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសលើសលកលោកបាន ចូលរួមពិធីកាន់ទុក្ខជាតិព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Abdullah bin Abdulaziz ដែល ត្រូវបានរៀបចំឡើងនៅរាជធានី Riyadh តាមប្រពៃណី។ ថ្នាក់ដឹកនាំគ្រប់រូបបាន សម្តែងការរំលែកទុក្ខដ៏ជ្រាលជ្រៅចំពោះមរណភាពរបស់ព្រះមហាក្សត្រ Abdullah
bin Abdulaziz ។ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al Sisi បានឲ្យដឹងថា៖ ប្រទេសនេះបានប្រកាសពិធីកាន់ទុក្ខជាតិក្នុងរយៈពេល ៧ ថ្ងៃ។ ក្នុងពេលនោះ ប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin បានអះអាងថា៖ ព្រះមហាក្សត្រ
Abdullah គឺជាគំរូលេចធ្លោមួយរូបនៃការដឹកនាំប្រទេសដែលពោពេញទៅដោយការ ទទួលខុសត្រូវនិងគោរពប្រពៃណីសាសនាដ៏ជ្រលជ្រៅ។ បណ្ដាគោលនយោបាយ របស់ព្រះមហាក្សត្រ Abdullah បានរួមចំណែកក្នុងការអភិវឌ្ឍន៍និងស្ថិរភាពនៅតំបន់
មជ្ឈឹមបូរព៌ារ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ព្រះមហាក្សត្សថ្មីរបស់អារ៉ាប
ប៊ីសាអូ ឌីត Salman បានប្រកាសក្នុងបទសន្ទរកថា នាពេលថ្មីៗនេះថា៖ គ្មានការ
ផ្លាស់ប្តូរខាង គោលនយោបាយណាមួយនៅប្រទេសនេះទេ ហើយអះអាងថា៖ អារ៉ាបប៊ីសាអូឌីតត្រូវ រក្សាសាមគ្គីភាពនិងការពារប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ