អារ៉ាប៊ីសាអូឌីតហាមឃាត់ជនជាតិអ៊ីស្រាអែល និងប៉ាឡេស្ទីន ធ្វើដំណើរទៅកាន់ វិមានឥស្លាម Mecca

(VOVWORLD) -អារ៉ាប់ប៊ីសាអូឌីតបានផ្លាស់ប្តូរបទបញ្ញត្តិស្ដីពីការធ្វើដំណើររបស់ប្រទេសខ្លួន តាមនោះ អ្នកកាន់សាសនាឥស្លាមដែលជាជនជាតិអ៊ីស្រាអែលនឹងមិនឲ្យ ធ្វើធម្មយាត្រា ទៅកាន់វិមានឥស្លាម Mecca។ 
អារ៉ាប៊ីសាអូឌីតហាមឃាត់ជនជាតិអ៊ីស្រាអែល និងប៉ាឡេស្ទីន ធ្វើដំណើរទៅកាន់ វិមានឥស្លាម Mecca - ảnh 1អ្នកកាន់សាសនាឥស្លាម (រូបថត៖AFP/TTXVN 

យោងតាមកាសែត Haaretz របស់អ៊ីស្រាអ៊ែលបានឲ្យដឹងថា អ្នកកាន់សាសនាឥស្លាមនៃប្រទេសខ្លួននឹងមិនអាចធ្វើធម្មយាត្រា ទៅកាន់ Hajj និង Umrah ដោយសាររដ្ឋអំណាច Riyadh លែងទទួលស្គាល់លិខិតធ្វើដំណើរ បណ្តោះអាសន្នរបស់ហ្ស៊កដានី។ បទបញ្ញត្តិថ្មីរបស់អារ៉ាប៊ីសាអូឌីតមិនត្រឹមតែប៉ះពាល់ដល់អ្នកកាន់សាសនាឥស្លាម ដែលជាជនជាតិ អ៊ីស្រាអែលចំនួន ជាង ១ លាននាក់ប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ជនជាតិប៉ាឡេស្ទីននៅប៉ែកខាងកើតយេរូសាឡឹម តំបន់ត្រើយប៉ែកខាងលិច និងតំបន់ Gaza ដែលធ្វើដំណើរទេសចរណ៍ ដោយលិខិតធ្វើដំណើរ បណ្តោះអាសន្នដែលហ្ស៊កដានីផ្ដល់ផងដែរ៕

យោងតាមកាសែតនេះបានឲ្យដឹងថែមទៀតថាគណៈកម្មការ ធ្វើធម្មយាត្រា Hajj និង Umrahរបស់អ៊ីស្រាអែល បានអំពាវនាវឱ្យលោក Mohammed Baraka ប្រធានឧត្តមស្នងការឃ្លាំមមើលអារ៉ាប់ប្រចាំនៅអ៊ីស្រាអែល ដើម្បីពីភាក្សាលើបញ្ហានេះជាមួយមន្ត្រីហ្ស៊កដានីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ