អាល្លឺម៉ង់៖ គណបក្សនានាប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលថ្មី

(VOVWORLD) -បញ្ជីបេក្ខភាពនេះរួមមាន៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុរដ្ឋមន្រ្តីការបរទេស រដ្ឋមន្ត្រីការងារនិងសង្គមកិច្ច រដ្ឋមន្ត្រីយុត្តិធម៌ និងរដ្ឋមន្ត្រីបរិស្ថាន។
អាល្លឺម៉ង់៖ គណបក្សនានាប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលថ្មី - ảnh 1 អធិការបតីលោកស្រី Angela Merkel

នាថ្ងៃទី ៩ មិនា  គណបក្សសង្គមប្រជាធិបតេយ្យអាល្លឺម៉ង់ (SPD) បានប្រកាសបញ្ជីបេក្ខជនជារដ្ឋមន្ត្រីចំនួន ៦ រូប របស់គណបក្សខ្លួនចូលរួមសមាសភាពគណៈរដ្ឋមន្រ្តីក្នុងរដ្ឋាភិបាលចម្រុះថ្មី ក្រោមការដឹកនាំរបស់អធិការបតីលោកស្រី Angela Merkel។ ថ្លែងមិតនៅក្នុងសន្និសីទកាសែត ប្រធានស្ដីទីគណបក្ស SPD លោក Olaf Scholz និងលោកស្រី Andrea Nahles ប្រមុខក្រុមសមាជិកគណបក្ស SPD ក្នុងរដ្ឋសភាសហព័ន្ធបានឲ្យដឹងថា៖ បញ្ជីបេក្ខភាពនេះរួមមាន៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុរដ្ឋមន្រ្តីការបរទេស រដ្ឋមន្ត្រីការងារនិងសង្គមកិច្ច រដ្ឋមន្ត្រីយុត្តិធម៌ និងរដ្ឋមន្ត្រីបរិស្ថាន។ ក្រៅពីនេះ លោក Olaf Scholz មានអាយុ 59 ឆ្នាំ ជាអ្នកគាំទ្រដំណើរការធ្វើសមាហរណកម្មអឺរ៉ុបនឹងទទួលមុខដំណែងជាឧបនារយករដ្ឋមន្ត្រី។ ហេតុដូច្នេះ បច្ចុប្បន្ន សមាសភាពគណរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលថ្មីរបស់អាល្លឺម៉ង់ត្រូវបានបង្កើតជាសារវន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ