អាល្លឺម៉ង់ បារាំង អំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅអ៊ុយក្រែន

(VOVWORLD) - ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសថា បារាំងនិងអាល្លឺម៉ង់បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅអ៊ុយក្រែន ហើយបានសម្តែងការគាំទ្រដល់រដ្ឋាភិបាលក្រុងគៀវ។
អាល្លឺម៉ង់ បារាំង អំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅអ៊ុយក្រែន - ảnh 1ប្រធានាធិបតីបារាំងលោក  Emmanuel Macron ថ្លែងទៅកាន់សភាអឺរ៉ុប (រូបថត៖ Le Monde)

លោក Macron បានលើកឡើងសេចក្តីប្រកាសនេះក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ច ទៅកាន់ប្រទេស អាល្លឺម៉ង់ និងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីលោក Olaf Scholz កាលពីថ្ងៃទី ៩ ខែឧសភា ហើយនេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក បន្ទាប់ពីបានជាប់ឆ្នោត ជាប្រធានាធិបតីបារាំងម្តងទៀត។ លោកប្រធានាធិ បតី Macron បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តសំខាន់ៗរបស់សហភាពអឺរ៉ុប (EU) លើការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនឹងត្រូវបានធ្វើឡើងនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

ចំណែកខ្លួនវិញ អធិការបតីអាល្លឺម៉ង់លោក Scholz បានសន្យាថា នឹងបង្កើនការគាំទ្រសម្រាប់អ៊ុយក្រែនទាំងផ្នែកយោធានិងផ្នែកហិរញ្ញវត្ថុ។ លោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សកម្មភាពសម្របសម្រួលជាផ្នែកមួយរបស់អឺរ៉ុប ហើយបានសន្យាថា នឹងចាត់វិធានការចាំបាច់ដើម្បីរាំងស្កាត់ជម្លោះនៅអ៊ុយក្រែនពីការរីក រាលដាលដល់ប្រទេសដទៃទៀត។

នៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើច្បាប់ស្តីពីការឲ្យខ្ជី-ជួលផ្ទះដែលមានអាយុកាលតាំងពីសង្គ្រាមលោកលើកទី ២ ដើម្បីជួយឧបត្ថម្ភដល់សម្ព័ន្ធមិត្តរបស់អាមេរិក។ តាមរយៈការចុះហត្ថលេខាលើច្បាប់នេះ ដើម្បីគាំទ្រដល់អ៊ុយក្រែន សហរដ្ឋអាមេរិកអាចបង្កើនល្បឿននៃការប្រគល់អាវុធទៅកាន់ប្រទេសអឺរ៉ុបខាងកើតមួយនេះ។ យោងតាមប្រធានាធិបតី Biden រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយរាប់ពាន់លានដុល្លារដល់អ៊ុយក្រែនហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ