អាល្លឺម៉ង់ខិតខំប្រឹងប្រែងរារាំងភាពតានតឹងកដែលកាន់តែកើនឡើងនៅតំបន់មជ្ឈឹមបូព៌ា

(VOVWORLD) - នាថ្ងៃទី៤ ខែមករា ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានផ្សាយថារដ្ឋមន្រ្តីការបរទេសអាឡឺម៉ង់លោក Heiko Maas នឹងខិតខំប្រឹងប្រែងស្វែងរកកិច្ចចរចារដោយផ្ទាល់ជាមួយអ៊ីរ៉ង់ ដើម្បីបន្ធូរបន្ថយភាពតានតឹងនាពេលបច្ចុប្បន្ននៅតំបន់  មជ្ឈឹមបូព៌ា។
អាល្លឺម៉ង់ខិតខំប្រឹងប្រែងរារាំងភាពតានតឹងកដែលកាន់តែកើនឡើងនៅតំបន់មជ្ឈឹមបូព៌ា - ảnh 1 រដ្ឋមន្រ្តីការបរទេសអាឡឺម៉ង់លោក Heiko Maas (រូបថត៖AFP/TTXVN)

នាថ្ងៃទី៤ ខែមករា ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានផ្សាយថារដ្ឋមន្រ្តីការបរទេសអាឡឺម៉ង់លោក Heiko Maas នឹងខិតខំប្រឹងប្រែងស្វែងរកកិច្ចចរចារដោយផ្ទាល់ជាមួយអ៊ីរ៉ង់ ដើម្បីបន្ធូរបន្ថយភាពតានតឹងនាពេលបច្ចុប្បន្ននៅតំបន់មជ្ឈឹមបូព៌ា បន្ទាប់ពីការវាយប្រហារដោយយន្តហោះដ្រូនរបស់អាមេរិក សំដៅទៅលើអាកាសយានដ្ឋានអន្តរជាតិ Baghdad ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី ៣ ខែមករាកន្លងមក ដែលបណ្តាលឲ្យមេបញ្ជាការអង្គភាព Quds ចំណុះកងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) លោកឧត្តមសេនីយ៍ត្រី Qasem Soleimani ត្រូវបានស្លាប។

លោក Heiko Maas បានអះអាងថាទីក្រុងប៊ែកឡាំង នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដែលអាចធ្វើបាននៅអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប (EU) ក៏ដូចជាធ្វើការសន្ទនាជាមួយដៃគូនានាក្នុងតំបន់ រួមទាំងនៅក្នុងការចរចារជាមួយអ៊ីរ៉ង់ ដើម្បីរាំងស្កាត់រាល់ហានិភ័យនៃភាពតានតឹងកាន់តែកើនឡើងនៅក្នុងតំបន់នោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ