អាល្លឺម៉ង់ជំរុញយ៉ាងខ្លាំងកិច្ចសហការរវាងកងទ័ពនិងប៉ូលីស្តក្នុងការប្រឆាំង នឹងភេរវកម្ម

អាល្លឺម៉ង់ជំរុញយ៉ាងខ្លាំងកិច្ចសហការរវាងកងទ័ពនិងប៉ូលីស្តក្នុងការប្រឆាំង នឹងភេរវកម្ម  - ảnh 1
អាល្លឺម៉ង់ជំរុញយ៉ាងខ្លាំងកិច្ចសហការរវាងកងទ័ពនិងប៉ូលីស្តក្នុងការប្រឆាំង នឹងភេរវកម្ម (VNA)


(VOVworld) – នាថ្ងៃទី ១១ សីហា រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី
 Ursula von der Leyen បានឲ្យដឹងថា៖ ប្រទេសអាល្លឺម៉ង់កំពុងស្ថិតក្នុង
គោលដៅនៃលទ្ធិ ភេរវកម្ម ហើយដើម្បីទប់ទល់រាល់គ្រោះអាសន្នដែលអាច
កើតមានឡើង​ កងទ័ពនឹងសហការយ៉ាងជិតស្និតជាមួយកំលាំងប៉ូលីស្ត
ក្នុងករណីកើតមានឡើង ការវាយប្រហារទ្រង់ទ្រាយធំ។ ថ្លែងមតិក្នុង
ដំណើរទស្សនកិច្ចនៅមេបញ្ជាការដ្ឋាន កងទ័ពជើងអាកាស រដ្ឋមន្ត្រី
Ursula von der Leyen​ បានឲ្យដឹងថា៖ កងទ័ពនិង ប៉ូលីស្តអាល្លឺម៉ង់បាន
សហការជាមួយគ្នាក្នុងការទប់ទល់នឹងគ្រោះធម្មជាតិនិងការវាយប្រហារ
ភេរវកម្ម ជាពិសេសក្នុងកាលៈទេសៈនាបច្ចុប្បន្ន។​ តាមអ្នកប្រមុខក្រ
សួងការពារជាតិអាល្លឺម៉ង់ថា៖ ប្រទេសនេះបានស្ថិតក្នុងគោលដៅវាយ
ប្រហារនៃ លទ្ធិភេរវកម្មពីយូរយាណាស់មកហើយ ក្នុងការពិតជាក់ស្តែង
 កំលាំងសន្តិសុខ អាល្លឺម៉ង់ត្រូវត្រៀមខ្លួនជាស្រេចសំរាប់ករណីថ្មី បន្ទាប់
ពីរាល់ការវាយប្រហារ ភេរវកម្មកើតមានឡើងនៅបារាំងនិងបែលហ្ស៊ីក
នាពេលថ្មីៗនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ