អាល្លឺម៉ង់បញ្ជាក់ថាអាស៊ានដើរតួនាទីលេចធ្លោក្នុងការតំរង់ទិសរបស់អឺរ៉ុបចំពោះទ្វីបអាស៊ី

(VOVWORLD) - ថ្លែងបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីតាមប្រព័ន្ធវីដេអូរវាងសហភាពអឺរ៉ុប (EU) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាថ្ងៃទី ១ ធ្នូ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Heiko Maas បានឲ្យដឹងថាសហភាពអឺរ៉ុបនិងអាស៊ានបានតំឡើងទំនាក់ទំនងទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ 
អាល្លឺម៉ង់បញ្ជាក់ថាអាស៊ានដើរតួនាទីលេចធ្លោក្នុងការតំរង់ទិសរបស់អឺរ៉ុបចំពោះទ្វីបអាស៊ី - ảnh 1 រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ Heiko Maas (ឆ្វេង) ថ្លែងនៅក្នុងសន្និសីទរដ្ឋមន្ត្រីតាមប្រព័ន្ធវីដេអូរវាងសហភាពអឺរ៉ុប (EU) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃទី ១ ខែធ្នូ (រូបថត៖ photothek.net)

យោងតាមអ្នកការទូតអាឡឺម៉ង់រូបនេះ បានបន្ថែមទៀតថាការតំឡើងទំនាក់ទំនងអឺរ៉ុប - អាស៊ានទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគឺជាគោលដៅដ៏សែនសំខាន់សម្រាប់អាឡឺម៉ង់ក្នុងអាណត្តិរបស់ខ្លួនក្នុងនាមជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបប្តូរវេននៅពាក់កណ្តាលឆ្នាំនេះ។

បណ្តាប្រទេសសមាជិកអឺរ៉ុបមានបំណងចង់ធ្វើពិពិធកម្មនូវទំនាក់ទំនងក្នុងតំបន់ ដែលអាស៊ានដើរតួនាទីលេចធ្លោក្នុងការតម្រង់ទិសដៅរបស់អឺរ៉ុបឆ្ពោះទៅទ្វីបអាស៊ី។

ក្រៅពីនេះសហភាពអឺរ៉ុបក៏កំពុងខិតខំប្រឹងប្រែងក្នុងការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសក្នុងតំបន់ដើម្បីឆ្ពោះទៅសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជាមួយតំបន់អាស៊ានទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ