អាល្លឺម៉ង់ប្រកាសផែនការប្រជុំក្រុម Normandy ចតុភាគី អំពីបញ្ហាអ៊ុយក្រែន

អាល្លឺម៉ង់ប្រកាសផែនការប្រជុំក្រុម Normandy ចតុភាគី អំពីបញ្ហាអ៊ុយក្រែន - ảnh 1
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី អ៊ុយក្រែន បារាំង និងអាល្លឺម៉ង់នៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសក្រុម Normandy ចតុភាគីកាលពីថ្ងៃទី១១ ឧសភា (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី២៣ វិច្ឆិកា រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Frank-
Walter Steinmeier ប្រកាសថា លោកនិងសមភាគីបារាំងលោក Jean-Marc Ayrault បាន
អញ្ជើញរដ្ឋមន្រ្តីការបរទេសរុស្ស៊ីនិងអ៊ុយក្រែនជួបប្រជុំនៅទីក្រុង Minsk របស់បេឡា
រុសនាសប្ដាហ៍ខាងមុខ សំដៅតភ្ជាប់ឡើងវិញនូវដំណើរការ ចរចារចតុភាគីអំពីវិបត្តិ
នៅប៉ែកខាងកើតអ៊ុយក្រែន។ថ្លែងមតិនៅសភាជាន់ទាប លោក Steinmeier បាន
សំដែងក្ដីសង្ឃឹមថា កិច្ចប្រជុំក្រុម Normandy ចតុភាគី នឹងត្រូវបានរៀបចំឡើងនាថ្ងៃ
ទី២៩ វិច្ឆិកាខាងមុខ ប៉ុន្មានសប្ដាហ៍មុននឹងប្រធានា ធិបតីជាប់ឆ្នោតអាមេរិកលោក
Donald Trump ឡើងកាន់តំណែងជាផ្លូវការ។នា បច្ចុប្បន្ន ភាគីនានាដែលចូលរួម
ស្វែងរកដំណោះស្រាយសន្តិភាពសំរាប់បញ្ហា អ៊ុយក្រែនមិនទាន់យល់ច្បាស់នូវ
គោលជំហររបស់លោក Trump ក្នុងការដោះ ស្រាយវិបត្តិនៅប្រទេសអឺរ៉ុបខាងកើត
នេះនៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ