អាល្លឺម៉ង់ព្រមានអំពីការគំរាមកំហែងសន្តិសុខធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រនៅប្រទេសលោកខាងលិចនានា


អាល្លឺម៉ង់ព្រមានអំពីការគំរាមកំហែងសន្តិសុខធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រនៅប្រទេសលោកខាងលិចនានា - ảnh 1
អាល្លឺម៉ង់ព្រមានអំពីការគំរាមកំហែងសន្តិសុខធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រនៅប្រទេសលោកខាងលិចនានា (Image: VNA)

(VOVworld) – តាមការវាយតំលៃនៃនាយកដ្ឋានសហព័ន្ធអាល្លឺម៉ង់ (BND) ថា៖
បណ្ដាប្រទេសលោកខាងលិចកំពុងប្រឈមមុខនឹងគ្រោះអាសន្នភេរវកម្មធំបំផុត
ពីមុនមក។  BND បានឲ្យដឹងថា៖ មូលហេតុបង្កើនគ្រោះអាសន្នភេរវកម្ម ដោយ
អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនហើយប្រកាស
នឹងវាយប្រហារជាផ្ទាល់ទៅលើប្រទេសលោកខាងលិចពីខែកញ្ញាឆ្នាំ ២០១៥។
គោលដៅនៃការវាយប្រហារភេរវកម្មតម្រង់ទៅលើលោកខាងលិច បណ្ដាការ
សម្លាប់ជនចាប់ចំណាប់ខ្មាំងឬការប្រល័យពួជសាសន៍របស់ IS សំដៅបង្កើត
ភាពស្អប់ខ្ពើមចំពោះជនឥស្លាមហើយបង្កឡើងការខ្វែងគំនិតដ៏ធ្ងន់ធ្ងរ ក្នុង
សង្គមបណ្ដាប្រទេសលោកខាងលិចនិងធ្វើឲ្យលោកខាងលិចធ្លាក់ចូលក្នុង
ភាពច្របូកច្របល់។ មធ្យោបាយសំខាន់របស់ IS ក្នុងការប្រមូលទាហានសង្គ្រាម សាសនាគឺអ៊ីនធឺណែតនិងគេហទំព័រសង្គម។ ក្នុងកាលៈទេសៈនោះ BND
បានអំពាវនាវឲ្យអាមេរិកនិងប្រទេសអឺរ៉ុបនានាបង្កើនការធ្វើអន្តរាគមយោធា​
ថែមទៀតនៅអ៊ីរ៉ាក់និងស៊ីរីដើម្បីប្រយុទ្ធប្រឆាំងនឹង IS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ