អាល្លឺម៉ង់លើកកំពស់ការព្យាកណ៍កំណើនសេដ្ឋកិច្ច

(VOVWORLD) - នាថ្ងៃទី ៦ តុលា តាមកាសែត Handelsblatt (ពាណិជ្ជកម្ម) បានឲ្យដឹង ថា៖ រដ្ឋាភិបាលអាល្លឺម៉ង់បានលើកកំពស់ការព្យាករណ៍កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ នៃប្រទេសនេះអាស្រ័យដោយសន្ទស្សន៍វិជ្ជមាននៃខឿនសេដ្ឋកិច្ចអល្លឺម៉ង់ក៏ដូចជាសេដ្ឋកិច្ចសកល។ 
អាល្លឺម៉ង់លើកកំពស់ការព្យាកណ៍កំណើនសេដ្ឋកិច្ច - ảnh 1រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ លោកស្រី Brigitte Zypries 

(VOVworld) – នាថ្ងៃទី ៦ តុលា តាមកាសែត Handelsblatt (ពាណិជ្ជកម្ម) បានឲ្យដឹង ថា៖ រដ្ឋាភិបាលអាល្លឺម៉ង់បានលើកកំពស់ការព្យាករណ៍កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ នៃប្រទេសនេះអាស្រ័យដោយសន្ទស្សន៍វិជ្ជមាននៃខឿនសេដ្ឋកិច្ចអល្លឺម៉ង់ក៏ដូចជាសេដ្ឋកិច្ចសកល។ បែកឡាំងបានលើកកំរិតកំណើនពី ១,៥% ដល់ ១,៩% ក្នុងឆ្នាំ ២០១៧ ព្រមទាំង នាឆ្នាំ ២០១៨ បណ្ដាអ្នកជំនាញការក្រសួង សេដ្ឋកិច្ចអាល្លឺម៉ង់ក៏បានសម្តែងសុទិដ្ឋិនិយមអំពីកំរិតកំណើននៃខឿនសេដ្ឋកិច្ចធំបំផុត នៅអឺរ៉ុបនេះ តាមនោះ សង្ឃឹមថា៖ សេដ្ឋកិច្ចអាល្លឺម៉ង់នឹងទទួលកំណើន ២% បើប្រៀប នឹងកំរិត ១,៦% ដែលបាននាំចេញមុននេះ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ លោកស្រី Brigitte Zypries ក៏បានចាត់ទុកថា៖ សេដ្ឋកិច្ចនៃប្រទេសនេះកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង ក្លា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ