អាល្លឺម៉ង់ស៊ើបអង្កេតលើ​ឧប្បត្តិហេតុ​នៃ​បំពង់បង្ហូរឧស្ម័ន Nord Stream

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់ លោក Marco Buschmann បានឲ្យដឹងថា ស្ថាប័ន្ធអយ្យការសហព័ន្ធកំពុងពិចារណាបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មទៅលើសកម្មភាពបំផ្លិចបំផ្លាញប្រឆាំងនឹងបំពង់បង្ហូរឧស្ម័ន Nord Stream។
អាល្លឺម៉ង់ស៊ើបអង្កេតលើ​ឧប្បត្តិហេតុ​នៃ​បំពង់បង្ហូរឧស្ម័ន Nord Stream - ảnh 1ឧស្ម័នលេចធ្លាយពីបំពង់បង្ហូរឧស្ម័ន Nord Stream នៅក្រោមសមុទ្របាល់ទិក។ រូបថត៖ AFP/TTXVN

នៅថ្ងៃទី ៩ ខែតុលា ទូរទស្សន៍អាឡឺម៉ង់ Tagesschau បានរាយការណ៍ថា ប៉ូលីសនិងកងទ័ពអាល្លឺម៉ង់បានបើកការស៊ើបអង្កេតលើឧប្បត្តិហេតុនាពេលថ្មីៗនេះនៃបំពង់បង្ហូរឧស្ម័ន Nord Stream នៅលើសមុទ្របាល់ទិក។ ប៉ូលីសអាល្លឺម៉ង់កំពុងស៊ើបអង្កេតការបំផ្ទុះនៅទីនេះ ដោយមានអ្នកមុជទឹក និងបច្ចេកវិទ្យាពិសេសជាច្រើន។

នាវាពីរគ្រឿងរបស់កងទ័ពជើងទឹកអាល្លឺម៉ង់ រួមមាននាវាបោសសម្អាតមីន "Dillingen" និងនាវាពហុគោលបំណង "Mittelgrund" ត្រូវបានដាក់ពង្រាយពីមូលដ្ឋានរៀងៗខ្លួននៅ Kiel និង Eckernforde ឆ្ពោះទៅសមុទ្របាល់ទិកក្នុងបេសកកម្មស៊ើបអង្កេត។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់ លោក Marco Buschmann បានឲ្យដឹងថា ស្ថាប័ន្ធអយ្យការសហព័ន្ធកំពុងពិចារណាបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មទៅលើសកម្មភាពបំផ្លិចបំផ្លាញប្រឆាំងនឹងបំពង់បង្ហូរឧស្ម័ន Nord Stream ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ