អាល្លឺម៉ង់ស្វែងរកដំណោះស្រាយទ្វេភាគី និងពហុភាគីក្នុងការដោះស្រាយបញ្ហាជនភៀសខ្លួន

(VOVWORLD) -នាយប់ថ្ងៃទី ១៨ មិថុនា (តាមម៉ោងតំបន់) អធិការបតីអាល្លឺម៉ង់ Angela Merkel និងសមភាគីអ៊ីតាលីលោក Giuseppe Conte មានជំនួបពិភាក្សាការងារនៅប៊ែរឡាំង។ 
អាល្លឺម៉ង់ស្វែងរកដំណោះស្រាយទ្វេភាគី និងពហុភាគីក្នុងការដោះស្រាយបញ្ហាជនភៀសខ្លួន - ảnh 1អធិការបតីអាល្លឺម៉ង់ Angela Merkel និងសមភាគីអ៊ីតាលីលោក Giuseppe Conte 

ថ្លែងមតិបន្ទាប់ពីជំនួបនេះ លោកស្រី Merkel បានឲ្យដឹងថា៖ អាល្លឺម៉ង់និងអ៊ីតាលីបានរកឃើញសម្លេងរួម ក្នុងរាល់បញ្ហាទ្វេភាគី ជាពិសេសគឺបញ្ហាជនភៀសខ្លួន។ ទីក្រុងប៊ែកឡាំងនិងទីក្រុងរ៉ូមបានឯកភាពទាំងស្រុងថា៖ ព្រំដែននៅខាងក្រៅទ្វីបអឺរ៉ុបចាំបាច់ត្រូវធានាឲ្យបានល្អថែមទៀត ហើយ Frontex ដែលជាទីភ្នាក់ងារការពារព្រំដែនរបស់សហភាពអឺរ៉ុប (EU) ត្រូវពង្រឹងថែមទៀតដែរ។លើសពីនេះភាគីទាំងពីរបានឯកភាពថាប្រទេសនានាត្រូវធ្វើសកម្មភាពប្រឆាំងនឹងក្រុមជួញដូរមនុស្ស និងគាំទ្រដល់ប្រទេសអាហ្វ្រិក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានឲ្យដឹងថា៖ លោកស្រី Merkel បានសន្យាថានឹងជួយប្រទេសអ៊ីតាលីក្នុងការដោះស្រាយបញ្ហាជាមួយជនភៀសខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ