អាល្លឺម៉ង់អំពាវនាវអឺរ៉ុបក្សាគោលការណ៍ក្នុងវិបត្តិបំណុលរបស់ក្រិក

អាល្លឺម៉ង់អំពាវនាវអឺរ៉ុបក្សាគោលការណ៍ក្នុងវិបត្តិបំណុលរបស់ក្រិក - ảnh 1
អាល្លឺម៉ង់អំពាវនាវអឺរ៉ុបក្សាគោលការណ៍ក្នុងវិបត្តិបំណុលរបស់ក្រិក (RT)


        Vovworld-អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នាថ្ងៃទី២៩​មិថុនា​បាន
សង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈវិបត្តិក្រិក ទ្វីបអឺរ៉ុបត្រូវមានស្មារតីព្រមព្រៀង​ប៉ុន្តែត្រូវ
ធានាគោរពគោលការណ៍សារវន្ត។ ថ្លែងមតិមុននឹងកិច្ចប្រជុំបន្ទាន់ស្ដីពី​ស្ថានភាពនៅ
ក្រិកជាមួយមន្ត្រីរដ្ឋាភិបាល អធិការបតី Merkel បានចាត់ទុកថា ក្នុង​ស្ថានភាពបច្ចុប្បន្ន
ប្រសិនបើមិនអាចព្រមព្រៀងនោះ ទ្វីបអឺរ៉ុបនឹងចុះចាញ់។​ប៉ុន្តែលោកស្រីបានផ្តោត
សំខាន់ទៅលើគោលការណ៍របស់សហភាព និងអះអាង​ថា ប្រសិនបមិនធ្វើដូច្នេះនឹង
មានឥទ្ធិពលទៅលើរូបភាពរបស់ EU លើ​ពិភពលោក​​និងខូចខាតដល់ចរិតលក្ខណៈ
ឯកភាពរបស់ EU។ អធិការបតី​អាល្លឺម៉ង់បានសង្កត់ធ្ងន់ការពារគោលការណ៍សារវន្តគឺ
សំដៅធានាទ្វីបអឺរ៉ុបអាច​ផុតពីវិបត្តិដ៏រឹងមាំ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ