អាល្លឺម៉ង់-អេស្ប៉ាញដាស់តឿនរុស្ស៊ីនិងអាមេរិកសហប្រតិបត្តិការដោះស្រាយវិបត្តិនៅស៊ីរី


អាល្លឺម៉ង់-អេស្ប៉ាញដាស់តឿនរុស្ស៊ីនិងអាមេរិកសហប្រតិបត្តិការដោះស្រាយវិបត្តិនៅស៊ីរី - ảnh 1
អាល្លឺម៉ង់-អេស្ប៉ាញដាស់តឿនរុស្ស៊ីនិងអាមេរិកសហប្រតិបត្តិការដោះស្រាយវិបត្តិនៅស៊ីរី
(Image: VNA)

(VOVworld) – នាថ្ងៃទី​៩ តុលា អាល្លឺម៉ង់និងអេស្ប៉ាញបានឡើងសម្លេងដាស់
តឿនអាមេរិកនិងរុស្ស៊ីសហប្រតិបត្តិការសំដៅដោះស្រាយវិបត្តិនៅស៊ីរី។ នៅ
សន្និសីទកាសែតជាមួយសមភាគីអេស្ប៉ាញ លោក  Jose Manuel Garcia-Margallo
នៅទីក្រុង Madrid រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Frank Walter Steinmeiner
 បានចាត់ទុកថា៖ អទិភាពជួរមុខក្នុងការដោះស្រាយបញ្ហាស៊ីរីគឺ ទទួលបានការ
ស្រុះចិត្តគំនិតរវាងម៉ូស្គូនិងវ៉ាស៊ីនតោន។ ដោយហេតុនេះ រុស្ស៊ី និងអាមេរិក
ត្រូវរក្សារការសន្ទនាដើម្បីជួយស៊ីរីបញ្ចប់សង្គ្រាមស៊ីវិលសំដៅឆ្ពោះ ទៅគោល
ដៅការពារអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ស៊ីរី កសាងរដ្ឋ មួយក្នុង
នោះបណ្ដាសហគមន៍សាសនាត្រូវបានគោរពនិងកសាងរដ្ឋាភិបាលអន្តរ
កាលក្នុងពេលដែលរបបបចាស់របស់ស៊ីរីត្រូវបានរក្សារ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ