អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជាការគំរាមកំហែងដ៏ធំ​បំផុតនៅក្នុងតំបន់

(VOVWORLD) - អគ្គសេនាធិការកងទ័ពអ៊ីស្រាអែល លោក Aviv Kochavi អះអាងថា អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺជាការគំរាមកំហែងដ៏ធំបំផុតក្នុងតំបន់ និងទូទាំងពិភពលោក។
អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជាការគំរាមកំហែងដ៏ធំ​បំផុតនៅក្នុងតំបន់ - ảnh 1អគ្គសេនាធិការកងទ័ពអ៊ីស្រាអែល លោក Aviv Kochavi។ (រូបថត៖ azureedge)

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលថ្ងៃទី ២៧ ខែធ្នូ អគ្គសេនាធិការកងទ័ពអ៊ីស្រាអែល លោក Aviv Kochavi បានឲ្យដឹងថា កងកម្លាំងយោធារបស់ប្រទេសបានបង្កើនការត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តប្រតិបត្តិការយោធាប្រឆាំងនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ប្រសិនបើចាំបាច់ ទន្ទឹមនឹងនោះក៏រារាំងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ក្នុងការដាក់មីស៊ីលរាប់រយគ្រាប់នៅក្នុងប្រទេសស៊ីរី។

លោក Aviv Kochavi អះអាងថា អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺជាការគំរាមកំហែងដ៏ធំបំផុតក្នុងតំបន់ និងទូទាំងពិភពលោក។ ដូច្នេះ ដល់ពេលវេលាហើយដែលត្រូវដាក់សម្ពាធលើអ៊ីរ៉ង់ និងទប់ស្កាត់ដំណើរការនុយក្លេអ៊ែររបស់ប្រទេសនេះ។ នាពេលថ្មីៗនេះ កងទ័ពអាកាសអ៊ីស្រាអែលបានធ្វើសមយុទ្ធចំនួនពីរលើក ដែលក្លែងធ្វើការទម្លាក់គ្រាប់បែកលើម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ