អូស្ត្រាលីត្រៀមខ្លួនជាស្រេចដើម្បីជំរុញទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម

(VOVWORLD) - លោកក៏បានអបអរសាទរចំពោះសមិទ្ធិផលសេដ្ឋកិច្ចសង្គមដ៏ឆ្នើមរបស់វៀតណាមក្នុងឆ្នាំ ២០២១ ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបង្ការជំងឺរបស់វៀតណាម និងសមិទ្ធិផលលេចធ្លោក្នុងការអនុវត្តការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។ 
អូស្ត្រាលីត្រៀមខ្លួនជាស្រេចដើម្បីជំរុញទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Nguyen Tat Thanh (ឆ្វេង) ចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋសភាថ្មីរបស់អូស្ត្រាលី លោក Adrew Wallace (ប្រភព៖ ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី)

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Nguyen Tat Thanh ចូលជួបសម្តែងការគួរសមនាថ្ងៃទី ៩ ខែកុម្ភៈ ប្រធានសភាជាន់ទាបរបស់អូស្ត្រាលី Andrew Wallace បានសង្កត់ធ្ងន់លើបំណងចង់ជំរុញទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម។ លោកក៏បានអបអរសាទរចំពោះសមិទ្ធិផលសេដ្ឋកិច្ចសង្គមដ៏ឆ្នើមរបស់វៀតណាមក្នុងឆ្នាំ ២០២១ ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបង្ការជំងឺរបស់វៀតណាម និងសមិទ្ធិផលលេចធ្លោក្នុងការអនុវត្តការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។ លោក Wallace ជឿជាក់ថា នេះគឺជាមូលដ្ឋានសម្រាប់ប្រទេសទាំងពីរក្នុងការចាប់ផ្តើមបើកជើងហោះហើរពាណិជ្ជកម្មឡើងវិញក្នុងពេលឆាប់ៗនេះ ក៏ដូចជាពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការជួបប្រាស្រ័យប្រជាជន។

លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh និងប្រធានសភាជាន់ទាប Wallace បានឯកភាពរួមសហការជំរុញទំនាក់ទំនងទ្វេភាគី ជាពិសេសទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរឆ្ពោះទៅ ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) ក្នុងនោះមានការពិចារណាលើការបង្កើតក្រុមសភាលើវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា ដើម្បីសម្របសម្រួលនិងជំរុញទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរសង្ឃឹមថា នឹងមានដំណើរទស្សនកិច្ចទៅវិញទៅមកជាច្រើន រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ ក្នុងពេលឆាប់ៗនេះ ដើម្បីលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឡើងកំពស់ថ្មីមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ