អូស្ត្រាលីផ្ដល់ជំនួយចំនួន៤,៤ពាន់លានដុងសំរាប់គំរោងការណ៍អភិវឌ្ឍន៍ដោយ ទ្រង់ទ្រាយតូចនៅវៀតណាម

អូស្ត្រាលីផ្ដល់ជំនួយចំនួន៤,៤ពាន់លានដុងសំរាប់គំរោងការណ៍អភិវឌ្ឍន៍ដោយ ទ្រង់ទ្រាយតូចនៅវៀតណាម - ảnh 1
ពិធីប្រគល់ខ្ទង់ជំនួយ DAP ក្នុងឆ្នាំ២០១៤


(VOVworld) - នាថ្ងៃទី៧ មករា អគ្គស្ថានកុងស៊ុលអូស្ត្រាលីប្រចាំនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានរៀបចំពិធីចុះហត្ថលេខាលើកម្មវិធីផ្ដល់ជំនួយដោយ
ផ្ទាល់ (DAP) ចំនួន៤,៤ពាន់លានដុងសំរាប់គំរោងការណ៍១៤នៅខេត្ត ក្រុងចំនួន១១
នៅភាគកណ្ដាលនិងភាគខាងត្បូងវៀតណាម។គំរោងការណ៍ដែលត្រូវបានជ្រើស
រើសចំណុះវិស័យជាច្រើន តាំងពីការថែទាំសុខភាពសហគមន៍រហូតដល់កសាង
មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធដោយទ្រង់ទ្រាយតូចនៅខេត្តទាំងនេះ។ថ្លែងមតិនៅ
ពិធីនេះ លោក John McAnulty អគ្គកុងស៊ុលអូស្ត្រាលីប្រចាំនៅទីក្រុងហូជីមិញបាន
ឲ្យដឹងថា មានគំរោងការណ៍ DAP ជាច្រើននៅរាយប៉ាយពីភាគកណ្ដាលដល់ភាគ
ខាងត្បូងវៀតណាមក្នុងអំឡុង៣ឆ្នាំកន្លងទៅ បានរួមចំណែកកែលំអរជីវភាព
រស់នៅរបស់ប្រជាជននៅទីនេះ។

ប្រតិកម្មទៅវិញ

ផ្សេងៗ